ក្រុម​ជនរងគ្រោះ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ឆបោក​ប្រាក់​ទិញ​ដី​តំបន់​ជ្រោយចង្វា ឲ្យ​សមត្ថកិច្ច​

919
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ក្រុម​ស្ត្រី​រងគ្រោះ​៣​នាក់ បាននាំគ្នា​តាម​ចាប់​បុរស​ម្នាក់​ជា​ជនសង្ស័យ​ក្នុងករណី ឆបោក​ប្រា​ក់រឿង​ទិញ​ដី​តប​ន់​ជ្រោយចង្វា ចំនួន​ប្រមាណ ៥០៥០​ដុល្លារ យកមក​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមច្បាប់ និង​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​៥ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។​

​បើតាម​ស្ត្រី​រងគ្រោះ​មាន​គ្នា​៣​នាក់ បាន​រៀបរាប់​ប្រាប់​នគរបាល​ខណ្ឌឫស្សីកែវ ឲ្យ​ដឹងថា នៅ​អំឡុង​ខែ​១១ ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រសៀល នៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ក្រុមទី​៥ ភូមិ​បាក់​ទូក សង្កាត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ មាន​ករណី​ឆបោក​ប្រាក់​ដុល្លារ (​ជនរងគ្រោះ​ពុំបាន​ដាក់ពាក្យ​ប​ណឹ្ត​ង )​នោះទេ រហូតដល់​ថៃ្ង​ទី​១០ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច ជនរងគ្រោះ​មាន​គ្នា​៣​នាក់ បាន​នាំ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឯម តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​សា្ន​ក់នៅ​ផ្ទះជួល ក្រុម​៥ ភូមិ​ទួលគោក​ស​ងា្ក​ត់​ទួល​សងែ្ក​១ មុខរបរ​មិន​ពិត​ត​ប្រាកដ ( ឃាត់ខ្លួន )​។​

​ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ​ទី​១ ឈ្មោះ សំ សា​រ៉ា​ត ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ក្រុម​៥ ភូមិ​បាក់​ទូក ស​ងា្ក​ត់​ទួល​សងែ្ក​១ មុខរបរ​លក់ដូរ (​អស់ប្រាក់​ចំនួន​២០០០​ដុល្លារ ) , ជនរងគ្រោះ​ទី​២ ឈ្មោះ ហេង ម៉ានីល ភេទ​ស្រី អាយុ​៣៦​ឆ្នាំ សា្ន​ក់នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ មុខរបរ​លក់ដូរ ( អស់ប្រាក់​ចំនួន​២០០០​ដុល្លារ​) និង​ជនរងគ្រោះ​ទី​៣ ឈ្មោះ តាំង គឹម​រុណ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ សា្ន​ក់នៅ​ភូមិ​ត្រពាំង​ក្រសាំង ស​ងា្ក​ត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​លក់ដូរ (​អស់ប្រាក់​ចំនួន​១០៥០​ដុល្លារ​) ។​

​មន្ត្រីនគរបាល​ខណ្ឌឫស្សីកែវ បាន​បន្តទៀតថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ ជនរងគ្រោះ​ទាំង​៣​នាក់ បាន​យកប្រាក់​ដុល្លារ សរុប​ចំនួន​៥០៥០​ដុល្លារ​ឲ្យ​ទៅ​ជនសង្ស័យ ដើម្បី​យកទៅ​កក់​ថៃ្ល​ទិញ​ដី​នៅ​ចំណុច​តំបន់​សេដ្ឋកិច្ច (OCIC) សិ្ថ​ត​នៅ​ខណ្ឌ​ជ្រោយ​ច​ងា្វ តាំងពី​ពេលនោះ​មក ជនសង្ស័យ​ឈ្មោះ ឯម តុលា បានគេច​ខ្លួន​រហូត​។ សម្ភារៈ​ដកហូត​ពី​ជនសង្ស័យ​រួមមាន​៖ ម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1AV-5956​។​

​ក្រោយ​កើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ រួច​សមត្ថកិច្ច​ក៏បាន​បញ្ជូនទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​៕ ល​