ក្រុម​ជិះ​កង់​ក្រុង​ប៉ោយប៉ែត​អង្គាស​មូលនិធិ​ជួយ​អាជីវករ​ខ្មែរ​ដែល​រងគ្រោះ​អគ្គិសនី​ឆេះ​៨​តូប​, មនុស្ស​២​នាក់​ត្រូវ​អគ្គិសនី​ឆក់​

846
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ក្រុម​ជិះ​កង់​ក្រុង​ប៉ោយប៉ែត នឹង​អាជីវករ​ផ្សារ​រុ​ក្លឿ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ បាន​រួបរួមសាមគ្គី​រួមគ្នា​ធ្វើ​កិច្ចការ​សប្បុរសធម៌ តាម​លទ្ធភាព​ទៅ​ជួយ​ដល់​អាជីវករ​ខ្មែរ​ដែល​ជួប​គ្រោះ​ត្រូវ​ភ្លើង​ឆេះ​តូប​៨ និង​មនុស្ស​២​នាក់​ត្រូវ​ភ្លើង​ឆក់​។​

​សមាជិក​ម្នាក់​នៃ​ក្រុម​នេះ ឲ្យ​សារព័ត៌មាន​ដឹង​ថ្ងៃទី​៤​ខែកញ្ញា​ថា ទឹកប្រាក់​ដែល​បងប្អូន​បាន​បរិ​ច្ចោ​គ និង​រ៉ៃ​អង្គាស​គ្នា​បាន​មាន​ចំនួន ៣៣.០០០​បាត​ប្រាក់​ថៃ (​ប្រមាណ​ជាង​៤​លាន​រៀល​)​។ លុយ​នេះ ត្រូវបាន​ចែក​ឲ្យ​៥​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន ៦.៦០០​បាត (​ឬ​ជាង​៧០​ម៉ឺន​រៀល​)​។​

​សូម​រំលឹកថា នៅ​ផ្សារ​រុង​ក្លឿ​ឃុំ​ក្លង​លឹក ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៦​និ​៣០​នាទី​ល្ងា ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​ទុស្សេ​ខ្សែភ្លើង​ឆេះ​តូប ស្តង់​ទំនិញ​ថៃ ដែលមាន​ពលរដ្ឋ​ខ្មែរ​ជា​អាជីវករ​ជួល​លក់​។ ទំហំ​ការខូចខាត​មានតម្លៃ​រាប់ពាន់​លាន​រៀល​(​ឬ​រាប់លាន​បាត​)៕