ក្រុម​ជី​ហាដ គំរាម​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​តែ​ល អា​វីវ របស់​អ៊ីស្រាអែល​ប្រសិន​អំពើ​ហិង្សា​នៅ​តំបន់​ហ្គា​ហ្សា​មិនត្រូវបាន​បញ្ឈប់​

960
ចែករម្លែក

ក្រុមជីហាដអ៊ីស្លាមនិយម បានគំរាមធ្វើការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅទីក្រុងតែល អាវីវ (Tel Aviv ) ប្រទេសអ៊ីស្រាអែលប្រសិនបើអ៊ីស្រាអែលនៅតែបន្តរំលោភបំពានប្រឆាំងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមទូរទស្សន៍PressTV។

លោក Daoud Shihab អ្នកនាំពាក្យរបស់ក្រុមជីហាដអ៊ីស្លាមនិយមនេះ បាននិយាយកាលពីថ្ងៃពុធទី២៣​ឧសភា​ថា ក្រុមជីហាដអ៊ីស្លាមចលនាតស៊ូប៉ាឡេស្ទីននេះ នឹងធ្វើការវាយប្រហារភេរវកម្មនៅទីក្រុងតែលអាវីវបើសិន អ៊ីស្រាអែលបន្តការឈ្លានពានរបស់ខ្លួនលើប្រជាជននៅក្នុងទីក្រុងហ្គាហ្សាដែលត្រូវបានហ៊ុំព័ទ្ធនេះ។

លោក Daoud Shihab បាននិយាយថា “យើងអាចធ្វើរឿងបែបនេះ​បាន។ យើងមិនចាញ់នរណាទេ។ មិនមាននរណាម្នាក់ដែលមានសិទ្ធិក្នុងការចាប់យើងឱ្យទទួលខុសត្រូវចំពោះអ្វីដែលនឹងកើតឡើងនោះទេ ។នៅពេលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងមិនអាចបន្តការបោកបញ្ឆោតរបស់គាត់
ក្នុងការ​​បង្ហាញការពិតនៃការបរាជ័យរបស់គាត់នោះទេ “។

អ្នកនាំពាក្យរបស់ក្រុមជីហាដនេះ បាននិយាយថា អ៊ីស្រាអែលត្រូវការការប្រឈមមុខដាក់គ្នា ដោយយោធាជាមួយក្រុមប៉ាឡេស្ទីនដើម្បីគេចចេញពី “ភាពជាប់គាំង” ដែលខ្លួនបានមាន គឺបន្ទាប់ពីមានការតវ៉ាដ៏ខ្លាំងដែលបានចាប់ផ្តើមចាប់តាំងពីថ្ងៃទី៣០ ខែមីនានៅក្បែររបងព្រំដែនតំបន់ហ្គាហ្សា – អ៊ីស្រាអែល មកនោះ៕ដោយ៖សុខា/SN

លោក Daoud Shihab អ្នកនាំពាក្យរបស់ក្រុមជីហាដអ៊ីស្លាមនិយមលោក Daoud Shihab