ក្រុម​ជំនួយការ​លោក ហ៊ុន ម៉ា​ណែ​ត​នាំយក​អំណោយ​និង​កូនឈើ​ប្រណិត​ទៅ​ប្រគល់ជូន និង​ដាំ​នៅ​សាលាបឋមសិក្សា​អង្គ​ខ្នារ និង​វត្ត​អង្គ​ខ្នារ​

574
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រុម​ជំនួយការ​របស់ ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ថវិកា ចំនួន ១៩​លាន​រៀល ស៊ីម៉ង់ត៍ ១០​តោន ឥដ្ឋ ១០.០០០​ដុំ ប្រគល់ជូន​សាលាបឋមសិក្សា​អង្គ​ខ្នារ ដើម្បី​ជួសជុល​អគារសិក្សា និង​របង​សាលា រួមជាមួយ​ថវិកា​ពីរលាន​រៀល និង​ស៊ីម៉ង់ត៍ ចំនួន ២០​តោន ដែលជា​អំណោយ​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ច័ន្ទ​មុនី​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​អង្គ​ខ្នារ សម្រាប់​ការកសាង​ក្នង​ទី​អារាម កាលពី​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​។​

ក្រុម​ជំនួយការ​លោក ហ៊ុន ម៉ា​ណែ​ត​នាំយក​អំណោយ​និង​កូនឈើ​ប្រណិត​ទៅ​ប្រគល់ជូន និង​ដាំ​នៅ​សាលាបឋមសិក្សា​អង្គ​ខ្នារ និង​វត្ត​អង្គ​ខ្នារ​

​ក្រៅពី​អំណោយ​ទាំងនេះ ក្រុមការងារ​រួមជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​សិស្សានុសិស្ស បាននាំគ្នា​ដាំ​ដុះ​កូនឈើ​ជិត​៥០០​ដើម ក្នុង​ទី​អារាម​សម្រាប់​ជា​ម្លប់ និង​រួមចំណែក​គាំពារ​ដល់​បរិស្ថាន​។​

​នៅក្នុង​ឱកាស​នោះ លោក មែ ស៊ីថន បាន​ព​នាំនូវ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ទូល​ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ជូន​លោកយាយ​លោកតា និង​ប្រជាពលរដ្ឋ​ទាំងអស់​។ លោក​បាន​បញ្ជាក់ថា លោក ហ៊ុន ម៉ា​ណែ​ត កំពុង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅឯ​អង្គការសហប្រជាជាតិ សហរដ្ឋ​អាម៉េរិក ដើម្បី​កិត្យានុភាព កិត្តិយស និង​ផលប្រយោជន៍​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​

​លោក មែ ស៊ីថន បានលើកឡើង​នូវ​សារសំខាន់​នៃ​សាលា និង​គុណូបការៈ​របស់​គ្រូ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ជា​មាតាបិតា​ទី​ពីរ អប់រំ បង្ហាត់បង្រៀន និង​ជួយ​ដល់​ការលូតលាស់​នៃ​បញ្ញា​ស្មារតី​ដល់​សិស្សានុសិស្ស​។
​លោក អ៊ុន វណ្ណា ក្នុងនាម​តំណាង​គណៈ​អភិបាលខេត្ត អាជ្ញាធរ​ខេត្តតាកែវ និង​ជំនួសមុខ​ជូន​ប្រជាពលរដ្ឋ​អ្នកស្រុក​ត្រាំកក់ ខេត្តតាកែវ​បាន​ថ្លែងអំណរគុណ​ក្រុមការងារ និង​អរគុណ​ចំពោះ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ដែល​បាន​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយបាន​ចូលរួម​ផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​។​

​ក្នុងឱកាស​នេះដែរ​ក្រុមការងារ​បាន​នាំយក​អំណោយ​អនុស្សាវរីយ៍​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ក្នុងនោះ​រួមមាន សម្ភារៈ​សិក្សា​ជូន​សិស្សានុសិស្ស ក្រមា ក្រណាត់ស និង​ថវិកា​ជូន​លោកយាយ​លោកតា និ​ប្រជាពលរដ្ឋ​ចូលរួម​៕​សរន​