ក្រុម​ដែល​ហាលអាវ​មុនគេ​ទាំង​ព្រលឹម​អុរ​

134

(​ភ្នំពេញ​): ព្រឹក​ថ្ងៃទី​១៦​ធ្នូ ព្រឹត្តិការណ៍ Sponsor Futsal Cup2017 បានចាប់ផ្ដើម​ការប្រកួត តាម​ការគ្រោងទុក ទោះបី​ជាមាន​ក្រុមខ្លះ​អវត្តមាន ដោយសារ​មក​ប្រកួត​មិនទាន់​ក៏ដោយ​។​

​ក្រុម​ដែល​មក​មិនទាន់​តាម​ការកំណត់ និង​ក្រុម​ដែលមាន​សមាជិក​(​កីឡាករ​) តិចជាង​៣​នាក់​នោះ ត្រូវបាន​សម្រេច​ឲ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ប្រកួត​តាម​រូបមន្ត Knock-Out គឺ​ក្រុម​ដែល​ចាញ់​ត្រូវ​ហាលអាវ ឯ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើងទៅ​ប្រកួត​វគ្គ​បន្ត រហូត​ទាល់តែ​នៅសល់​២​ក្រុម​នោះ ទើប​ជា​ក្រុម​ដែល​ឈ្នះ​ក្នុង​មណ្ឌល​ភ្នំពេញ ហើយក៏​ជា​ក្រុម​ដែលមាន​កៅអី​សម្រាប់​ប្រកួត​បន្ត​វគ្គ​១០​ក្រុម​ចុងក្រោយ​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៦​ធ្នូ ដែលជា​ថ្ងៃ​បើកឆាក​ក្រុម​ព្រៃ​ល្វា FC មកពី​ខេត្តតាកែវ ប្រកួត​ចាញ់​ក្រុម Davil Football Team ក្នុង​លទ្ធផល​០ ទល់ ៥​។ ក្រុម Yara Yaroth FT (B) ដែល​ដល់​ម៉ោង​ប្រកួត​ហើយ​បែរជា​អវត្តមាន​នោះ ត្រូវបាន​កំណត់​ឲ្យ​ចាញ់​ក្រុម Brother FT(A) ដោយ​ស្វ័យប្រវត្ត​។ ការ​ចាញ់​បែបនេះ គឺកំណត់​ឲ្យ​ចាញ់ ០ ទល់នឹង ៣ ស្របទៅតាម​បទ​បញ្ចា​ប្រកួត​សាកល​របស់​FIFA​។​

​ក្រុម Zombie FC ប្រកួត​ចាញ់​ក្រុម B.A.Academy ក្នុង​លទ្ធផល ០ ទល់ ៦ ។ ក្រុម​ដែល​ចាញ់ គឺ​ហាលអាវ ចំពោះ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​លេង​បន្តទៀត​៕L ដោយ​៖ រ៉ូ​ហ្សា​