ក្រុម​តន្ត្រី​ទេសចរណ៍​ពិភពលោក​អាល្លឺម៉ង់ មក​សម្តែង​នៅ​កម្ពុជា

561
ចែករម្លែក

ដោយ:សុផល/ភ្នំពេញ ៖ ក្រុម​តន្ត្រី​ទេសចរណ៍​ពិភពលោក ដែលមាន​ឈ្មោះថា ឡា​ប្រា​ស់បាន់​ដា​( LaBrassBanda ) បាន​មកដល់​រាជធានី​ភ្នំពេញ​ដើម្បី​សម្តែង​ជូន​ទស្សនិកជន​ជាតិ​និង​អន្តរជាតិ និង​ផ្លាស់ប្តូរ​វប្បធម៌ ជាពិសេស​វិស័យ​តូរ្យតន្ត្រី​នៅ​កម្ពុជា​។​

ក្រុម​ឡា​ប្រាស់​បាន់​ដា កាលពី​រាត្រី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ បានមក​សម្តែង​នៅ​ភោជនីយដ្ឋាន Hops Craft Beer Garden ដែលមាន​ទីតាំងនៅ​ផ្លូវ​លេខ ២២៨ រាជធានី​ភ្នំពេញ​។​ក្រុម​នេះ បាន​សម្តែង​ជាមួយ​ក្រុម​តន្ត្រី​ប្រចាំ​ប្រទេស​កម្ពុជា​ដ៏​ល្បី The CSP Mothership ដែល​ប្រគុំ​តន្ត្រី​បែប ខ្មែរ Rock​។

LaBrassBanda ជា​ក្រុម​តន្ត្រី​មកពី​ប្រទេស​អា​ល្លី​ម៉​ង់ មានឈ្មោះ​បោះ​សំលេង​លើ​ឆាក អន្តរជាតិ សំបូរ​ដោយ​ភាព​បិ​ន​ប្រសប់ បង្កើត​ភាព​រីករាយ បានធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក​ដើម្បី​សម្តែង​តន្ត្រី និង​ចែករម្លែក​បទពិសោធន៍​វិស័យ​តូរ្យតន្ត្រី​។​

សូមជម្រាបថា ក្រុម LaBrassBanda បង្កើត​នៅ​ឆ្នាំ​២០០៧​ដោយ​ល​លោក Stephan Dettl ,Andrease Hofmeir , Manuel Winbeck , Oliver Wrage, និង Manuel da cool​។ តន្ត្រី​ករទាំង​៥​នាក់​នេះ បាន​ស្គាល់គ្នា​ក្នុងពេល​រៀន​តន្ត្រី​។​ក្រុម​នេះ​ចេញ​ស្តែង​​​ដំបូង​នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស​។​ចន្លោះ​ឆ្នាំ​២០១០​ដល់​២០១២ ក្រុម LaBrassBanda បាន​សម្តែង​ចំនួន​ជាង​៥០០​លើក​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ដូចជា​រុស្សី ដា​ណឺ​ម៉ាក បូ​ស្នៀ ជាដើម​។​បច្ចុប្បន្ន​មាន​សមាជិក​៩​នាក់​។​

កម្មវិធី​នេះ​មានការ​ចូលរួម​សហកា​រ​ពី Smart, Kilate, Brains Communication agency, MetaHouse និង ទស្សនា​វ​ដ្តី Discover Cambodia៕B/

#