ក្រុម​តារាចម្រៀង​កូរ៉េខាងត្បូង​ហោះ​ទៅ​ព្យុងយ៉ាង​សម្រាប់​ការប្រគុំ​តន្ត្រី​ដ៏​កម្រ​

1245
ចែករម្លែក

​ពី​តារា​សម្តែង​ប៉ុប​វ័យ​ចំណាស់​រហូតដល់​ពួក​តារា K-pop ល្បីៗ​វ័យក្មេង តារា​ល្បីៗ​ឈ្មោះ​មួយចំនួន​របស់​កូរ៉េខាងត្បូង​បានធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង​នៅ​ថ្ងៃ​សៅរ៍​ទី​៣១​មីនា​នេះ​សម្រាប់​ការសម្តែង​ដ៏​កម្រ ដែល​បង្ហាញ​ពី​ការ​ធូរស្បើយ​យ៉ាង​ឆាប់រហ័ស​នៃ​ចំណងទាក់ទង​អន្តរ​កូរ៉េ បន្ទាប់ពី​ភាព​តានតឹង​ជាច្រើន​ឆ្នាំ​ជុំវិញ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ការប្រគំ​តន្ត្រី​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​អង្គារ​ខាងមុខនេះ​គឺធ្វើឡើង​មុន​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចែ​អ៊ី​ន នៅឯ​ភូមិ​ព្រំដែន​មួយ​នៅ​ថ្ងៃទី ២៧ ខែមេសា​។ កិច្ចប្រជុំ​នេះ ដែល​នឹង​រៀបចំឡើង​នៅមុន​ជំនួប​កំពូល​រវាង​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ខែឧសភា​ខាងមុខ អាច​នឹង​ស​បញ្ជាក់ថា​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការទូត​សកលលោក​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​ក្រុម​ដែលមាន​សមាជិក ១២០ នាក់ រួមទាំង​មន្ត្រី​រដ្ឋាភិបាល អ្នកយកព័ត៌មាន និង ក្រុម​បង្ហាញ​តៃ​ក្វាន់​ដូ នឹង​សម្តែង​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​អង្គារ​។ ក្រុម​បុគ្គលិក​បច្ចេកទេស​កូរ៉េខាងត្បូង ៧០ នាក់​ផ្សេងទៀត​បាន​ទៅដល់​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មីនា ដើម្បី​រៀបចំ​ឆាក​ប្រគុំ​តន្ត្រី​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​តារាចម្រៀង​កូរ៉េខាងត្បូង​ទៅ​ព្យុងយ៉ាង​ថ្ងៃ​សៅរ៍​នេះ
#