ក្រុម​តារាចម្រៀង BNK48​ចុះ​អនុស្សារណៈ​ជាមួយ​ប៉ុស្តិ៍​លេខ​៥

631
ចែករម្លែក
  • 35
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​ភ្នំពេញ​- ក្រុម​តារាចម្រៀង​វ័យក្មេង BNK48 របស់​តារាចម្រៀង​ថៃ បាននាំគ្នា​មក​អង្រួន​ឆាក​តន្ត្រី​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ កាលពី​យប់​ថ្ងៃ​៦ មីនា ២០១៩​។ នៅក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀងគ្នា​រវាង​ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥ កម្ពុជា ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​ក្រុម​តារាចម្រៀង BNK48 និង​ព្រមជាមួយ​គម្រោង​បង្កើត​ក្រុម​តារាចម្រៀង កម្ពុជា​ផងដែរ សម្រាប់​ក្រុម BNK48​។

​ក្រុម​តារាចម្រៀង​នារី​ស្រស់ស្អាត និង​សំលេង​ពិ​រោះ​របស់​ថៃ ដែល​បានបង្ហាញ​សមាជិក ៦​នាក់​កាលពី​យប់​ថ្ងៃ​ពុធ ៦ មីនាឆ្នាំ​២០១៩ នោះ ត្រូវបាន​អ្នកគាំទ្រ​កម្ពុជា​ជាច្រើនរូប បាន​ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ ពេញ​ផ្សារ​ទំនើប​តែម្តង​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ​អ្នកចាត់ការ​ទូរ​ទៅបាន​បង្ហើប​ថា ក្រុម​ចម្រៀង BNK48 មិន​ត្រឹមតែ​មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេសជិតខាង​ប៉ុណ្ណោះ​ទេ ក្រុម​ចម្រៀង​មួយ​នេះ ក៏មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។

​នាយក​ផលិត​កម្មវិធី​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ​៥ លោក ហួង តារា​មុន្នី បាន​អះអាងថា ក្រុម​ចម្រៀង​នារី BNK48 មិនមែន​គ្រាន់តែ​ល្បី​នៅក្នុង​ប្រទេស​ថៃ​នោះទេ​តែ​ក៏​ល្បី​នៅក្នុង​តំបន់​អាស៊ី​និង​បណ្ដា​ប្រភាគ​ភាគច្រើន​នៅលើ​ពិភពលោក​ផងដែរ​ដោយ​ក្រុម​មួយ​នេះ​បាន​កៀរគរ​សមាជិក​រហូត​ដល់​៥៨​ប្រទេស​មកទល់ពេលនេះ​។​

ដោយសារតែ​ក្រុម​មួយ​នេះ កាន់តែ​ល្បី និង​មានការ​គាំទ្រ​ជា​សាកល​ខ្លាំង​ឡើងៗ​បែប​ហ្នឹង​នោះ​ហើយ ទើប​ប៉ុស្តិ៍​លេខ​៥​ឈានដល់​ការចុះ​MOU​ឬ​អនុស្សារណៈ​យោគយល់​គ្នា​ដើម្បី​បង្កើត​កម្មវិធី​មួយ​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម BNK48 នៅ​TV5 ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​TV5 ក៏មាន​សិទ្ធិ​អញ្ជើញ​ក្រុម​នេះ អោយមក​សម្ដែង​នៅពេលណា​ក៏បាន​។

​លោ​កថា​ក្នុង​កិច្ចព្រមព្រៀង​នេះ​កម្ពុជា​នឹងមាន​សិទ្ធិ​ស្នើរ​អ្នកមាន​សមត្ថភាព​មួយរូប​ឱ្យ​ក្លាយជា​សមាជិក​ថ្មី​ក្នុង​ក្រុម​ចម្រៀង​BNK48​ដើម្បីឱ្យក្លាយជា​សមាជិក​ថ្មី​មួយ​ដូចគ្នា​នឹង​ប្រទេស​ចំនួន​៥៨​រួចមកហើយ ដែល​បាន​ក្លាយជា​សមាជិក​ក្នុង​ក្រុម​នេះ​។

​លោក​បន្តថា​គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ក្រុម​BNK48​នឹង​កាន់តែ​ល្បី​នៅ​កម្ពុជា​តែ​កម្ពុជា​ក៏​អាចដាក់​បញ្ចូល​សមាសភាព​តំណាង​ខ្លួន​ក្នុង​ក្រុម​ដើម្បីឱ្យ​កាន់តែ​ស្គាល់​ពី​ការរីកចំរើន​នៃ​វិស័យ​ចម្រៀង​ខ្មែរ​។​លោក​នឹង​ជ្រើស​យក​យុវ​វ​តី​វ័យក្មេង​កម្ពុជា​មួយរូប​ឱ្យទទួល​ការបណ្ដុះបណ្ដាល​នៅក្នុង​ក្រុម​នេះ​ដើម្បីអោយ​ក្លាយជា​សមាជិក​ក្រុម​ពេញសិទ្ធិ​ក្នុងពេល​ខាងមុខ​៕S/