ក្រុម​តា​លី​បង់​ដោះលែង​ចំណាប់ខ្មាំង​ជនបរទេស​២​នាក់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

131
ចែករម្លែក

​ក្រុម​តា​លី​បង់​បានប្រគល់​ចំណាប់ខ្មាំង​បស្ចិម​ប្រទេស​ចំនួន​២​នាក់​ទៅ​ឱ្យ​កងទ័ព​អាម៉េរិក​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានភាគ​ខាងត្បូង កាលពី​ថ្ងៃ​អង្គារ​ទី​១៩​វិច្ឆិកា​នៅពេល​៣​ឆ្នាំ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចាប់ពង្រត់​។ ការដោះលែង​នេះ​ជា​ផ្នែក​នៃ​ការដោះដូរ​អ្នកទោស​សកម្មប្រយុទ្ធ​ជាន់ខ្ពស់​៣​នាក់ ដែល​អាច​ជំរុញ​ឱ្យ​មាន​ការចរចា​សន្តិភាព​។​

​ចំណាប់ខ្មាំ​ជនបរទេស ដែល​ក្រុម​តា​លី​បង់​បាន​ដោះលែង​នោះ គឺ ជនជាតិ​ម៉េ​រិក​ម្នាក់​ឈ្មោះ ខេ​វិន ឃី​ង​និង​ម្នាក់​ទៀត​ឈ្មោះ ធី​មូស៊ី វី​ក ជនជាតិ​អូស្ត្រាលី ។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក ម៉ៃ ផ​ម​ផេវ បាន​និយាយថា ” ការដោះលែង​នេះ​ធ្វើឱ្យ​យើង​មាន​សង្ឃឹម​សម្រាប់​ជោគជ័យ​នៃ​កិច្ចចរចា​សន្តិភាពរ​វា​ង​អា​ហ្វ​ហ្គានី​ស្ថាន​​ដែល​សហរដ្ឋ​អាម៉េរិក​ត្រៀមខ្លួន​គាំទ្រ​ជាស្រេច​”​។​

​លោក ខេ​វិន ឃី​ង និង​លោក ធី​មូស៊ី វី​ក ដែល​ជា​សាស្ត្រាចារ្យ​នៅ សាកលវិទ្យាល័យ​អាម៉េរិក​នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នេះ ត្រូវបាន​ចាប់ពង្រត់ ដោយ​ជន​​ប្រដាប់អាវុធ​មួយ​ក្រុម​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា នៅ​ទីក្រុង​កា​ប៊ុល កាលពី​ខែ​សីហា​ឆ្នាំ ២០១៦ ៕​ដោយ​៖​សុខា​/sn

លោក ម៉ៃ ផ​ម​ផេវ និយាយថា​ការដោះលែង​នេះ បង្កើន​ក្តី​សង្ឃឹម​អំពី​កិច្ចចរចា​សន្តិភាព​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​