ក្រុម​តា​លី​បង់​ថា​ជំនួប​ថ្មី​នៃ​កិច្ចចរចា​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​ត្រូវ​ធ្វើឡើង​នៅ​ប្រទេស​ចិន​

119
ចែករម្លែក

​អ្នកនាំពាក្យ​នៃ​ក្រុម​តា​លី​បង់ លោក​ស៊ុយ​ហេ​ល សា​ហ៊ី​ន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​តុលា​ថា​ជំនួប​ថ្មី​នៃ​ការចរចា​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​ត្រូវ​ធ្វើឡើង​នៅ​ប្រទេស​​ចិន​នៅ​សប្តាហ៍​ក្រោយ ដោយ​បង្កើន​ក្តីសង្ឃឹម​សម្រាប់​ការចរចា​ជាថ្មី ទោះបីជា​អំពើហិង្សា​កើន​ឡើង​នៅក្នុង​សង្គ្រាម​រយៈពេល​១៨ ឆ្នាំ​របស់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ក៏ដោយ​។​

​កិច្ចចរចា​ដែល​បានគ្រោង​ទុក​នៅ​ថ្ងៃទី ២៨ និង ២៩​ខែ​តុលា​នេះ​គឺជា​កិច្ច​ជំនួប​លើកដំបូង​រវាង​ក្រុម​តា​លី​បង់​និង​ក្រុមមន្ត្រី​អា​ហ្វ​ហ្គានី​ស្ថានជាន់​ខ្ពស់​មកពី​ទីក្រុង​កា​ប៊ុល​​ចាប់តាំងពី​កិច្ចចរចា​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា ជា​កន្លែង​ដែល​ក្រុម​តា​លី​បង់​មាន​ការិយាល័យ​នយោបាយ​របស់​ខ្លួន​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា ប្រេសិត​សន្តិភាព​របស់​ខ្លួន​គឺ​លោក​ហ្សា​ល​មេ ខា​លី​ល​ហ្សា​ត បានចាប់ផ្តើម​ការចរចា​ថ្មី​ជាមួយ​សម្ពន្ធមិត្ត​អឺរ៉ុប អង្គការ​NATO និង​សម្ពន្ធមិត្ត​អង្គការសហប្រជាជាតិ អំពី​ការបញ្ចប់​សង្គ្រាម​នេះ​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា បន្ទាប់​មក​នោះ លោក​ហ្សា​ល​មេ ខា​លី​ល​ហ្សា​ត នឹង​ជួប​ជាមួយ​អ្នក​តំណាង​រុស្ស៊ី​និង​ចិន​ដើម្បី​ពិភាក្សា​អំពី​ផលប្រយោជន៍​រួម​គ្នា​ដោយ​​រក​វិធី​ដោះស្រាយ​ដើម្បី​ឈាន​ដល់​ការបញ្ចប់​សង្គ្រាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ ដែល​លោក លោក​ហ្សា​ល​មេ ខា​លី​ល​ហ្សា​ត បាន​ដឹកនាំ​កិច្ចចរចា​ដោយផ្ទាល់​លើកដំបូង​របស់​សហរដ្ឋអាម៉េរិក​ជា​ក្រុមតា​លីបង់​។ ទោះជា​យ៉ាងនេះ​​ក្តី កាលពី​ខែ​កញ្ញា​នៅពេល​កិច្ចព្រមព្រៀង​មួយ ទំនងជា​នឹង​បាន​សម្រេច​បាន​នោះ​ស្រាប់តែ​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ​បាន​ប្រកាស​ថា​កិច្ចព្រមព្រៀង​នោះ​បាន​​ស្លាប់​ហើយ​បន្ទាប់​ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បាន​សម្លាប់​មនុស្ស​ជាង​១០​នាក់​ដោយ​រួមទាំង​ទាហាន​អាម៉េរិក​ម្នាក់​ផង​៕ដោយ៖សុខា/sn

អ្នកនាំពាក្យ​តា​លី​បង់ លោក​លោក​ស៊ុយ​ហេ​ល សា​ហ៊ី​ន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ជំនួប​ថ្មី​នៃ​ការចរចា​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​ធ្វើឡើង​នៅ​ប្រទេស​ច​ចិន​នៅ​សប្តាហ៍​ក្រោយ