ក្រុម​តា​លី​បង់​វាយ​ចូលដល់​មូលដ្ឋាន​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​សម្លាប់​ទាហាន​១៤​នាក់​និង​ចាប់ខ្លួន​រាប់សិប​នាក់

615
ចែករម្លែក
  • 13
    Shares

ក្រុមយុទ្ធជនតាលីបង់ បានវាយចូលដល់មូលដ្ឋានកងទ័ពអាហ្វហ្គានីស្ថានមួយនៅតំបន់ភាគខាងជើងនៃប្រទេស ដោយបានសម្លាប់ទាហានយ៉ាងតិចណាស់ចំនួន១៤នាក់និង​បានចាប់ខ្លួនទាហានចំនួន៤០នាក់។

មូលដ្ឋានកងទ័ពអាហ្វហ្គានីស្ថាននៅភូមិGhormach នៅខេត្តFaryabនេះ ត្រូវបានវាយចូលកាន់កាប់ដោយក្រុមតាលីបង់ ស្របពេលដែលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានតស៊ូប្រយុទ្ធដើម្បីវាយរុញច្រានក្រុមឧទ្ទាមតាលីបង់នេះ ចេញពីទីក្រុងGhazni នៅភាគខាងកើតនៃប្រទេសនេះ។

អ្នកនាំពាក្យកងទ័ពនៅភាគខាងជើងអាហ្វហ្គានីស្ថាន លោក Mohammad Hanif Rezaee បាននិយាយថាពួកជនសកម្មប្រយុទ្ធបានចូលគ្រប់គ្រងមូលដ្ឋានកងទ័ពនោះ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនថ្ងៃ។

កងកម្លាំងអាហ្វហ្គានីស្ថានបានតស៊ូវាយប្រហារប្រឆាំងពួកតាលីបង់ចាប់តាំងពីកងទ័ពអង្គការNATO បានដកចេញពីប្រទេសនេះ កាលពីឆ្នាំ២០១៤។

ការវាយឆ្មក់ចុងក្រោយបំផុតនេះ បានកើតឡើង ខណៈដែលការវាប្រយុទ្ធគ្នាបានអូសបន្លាយពេលជាច្រើនថ្ងៃនៅទីក្រុងGhazni ។

ឥឡូវនេះ ក្រុមអ្នកវិភាគព្រួយបារម្ភថា ពួកតាលីបង់កំពុងពង្រីកការវាយប្រហារធំឡើងនៅតំបន់ភាគខាងត្បូងនិងខាងកើតនៃប្រទេសនេះ។

លោក Mohammad Hanif Rezaee បាននិយាយថា ទាហានជិត១០០នាក់ បានស្ថិតនៅមូលដ្ឋានកងទ័ពនោះនៅពេលដែល មានការវាយប្រហារជាលើកទីមួយកាលពីថ្ងៃអាទិត្យ នៅមូលដ្ឋានកងទ័ពនោះ៕ដោយ៖សុខា/SN

ការវាយប្រហារនៅទីក្រុងGhazni ជាការវាយប្រហារខ្លាំងបំផុតដោយក្រុមតាលីបង់ចាប់តាំងពីមានបទឈប់បាញ់កាលពីខែមិថុនា ដែលនាំឱ្យមានបទឈប់បាញ់មួយរយៈរវាងក្រុមតាលីបង់និងកងសន្តិសុខ