ក្រុម​តា​លី​បង់​សម្លាប់​កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន​២២​នាក់​ នៅក្នុង​ការវាយប្រហា​រលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​

353
ចែករម្លែក
  • 39
    Shares

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​មីនា​ថា ការវាយប្រហារ​នៅពេល​យប់​ដោយ​ក្រុម​តា​លី​បង់​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាច្រើន​នៅ​អា​ហ្វ​ហ្គានី​ស្ថានភាគ​ខាងជើង បាន​​សម្លាប់​កងទ័ព​២២​នាក់ បន្ទាប់​ពី​កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន​ប្រហែល​១០០ នាក់​បាន​រត់គេច​ពី​ការវាយប្រហារ​យ៉ាង​ខ្លាំង​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​នេះកាលពី​សប្ដាហ៍​មុន ​​ហើយ​បាន​ព្យាយាម​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​តួ​ក​ម៉េនី​ស្ថានដែល​ជា​ប្រទេស​ជិតខាង​។​

​ការប្រយុទ្ធ​គ្នា​២​នេះ​គឺ​បង្ហាញ​ការថយចុះ​កម្លាំង​ប្រយុទ្ធ​ចុងក្រោយ​របស់​កងកម្លាំង​សន្ដិសុខ​របស់​ប្រទេស​នេះ​ដែល​ទទួលរង​ការវាយប្រហារ​ជា​រៀង​រាល់ថ្ងៃ​និង​មាន​អ្នកស្លាប់​​និង​របួស​ច្រើន​នាក់​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ការវាយប្រហារ​នេះ​បាន​បន្ត​ទៀត ទោះបីជា​ពួក​តា​លី​បាន​កំពុងតែ​ធ្វើការ​ចរចា​ដោយផ្ទាល់​ជាមួយ​សហរដ្ឋអាម៉េរិក​ដើម្បី​បញ្ចប់​​សង្គ្រាម​រយៈពេល​១៧​ឆ្នាំ​ក៏​ដោយ​។​

​លោក Mohammad Tahir Rahmani ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នៅ​ខេត្ត​Faryab បាន​និយាយថា ក្រុម​ឧទ្ទាម​តា​លី​បង់​នេះ បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ស្រុក​Qaisar នៅក្នុង​ខេត្ត​នេះ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ​ដោយ​បន្ត​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំង​រហូត​ដល់​ព្រឹក​ថ្ងៃអាទិត្យ​។​

​លោក​បាន​និយាយថា កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន​២០​នាក់​ផ្សេង​ទៀតបាន​រងរបួស​ក្នុង​ការវាយប្រហារ​នេះ​៕ដោយ៖សុខា/sn/Ha

ទាហាន​អា​ហ្វ​ហ្គានី​ស្ថាន ហ្វឹកហាត់​នៅ​ទីតាំង​យោធា​មួយ​នៅ​ទីក្រុង​កា​ប៊ុល កាលពី​ឆ្នាំ​២០១៨