ក្រុម​តា​លី​បង់​សម្លាប់​ប៉ូលីស​អា​ហ្វ​ហ្គានី​ស្ថាន​៩​នាក់​នៅក្នុង​វាយប្រហារ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​

505
ចែករម្លែក
  • 9
    Shares

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​សៅរ៍​ទី​៣០​ខែ​មីនា​ថា ប៉ូលីស​អា​ហ្វ​ហ្គានី​ស្ថាន​៩​នាក់ ត្រូវបាន​សម្លាប់​នៅ​ពេល​ក្រុម​យុទ្ធជន​តា​លី​បង់ បាន​វាយ​សម្រុកចូល​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ពួកគេ ​ហើយ​បាន​ឆ្មក់​វាយប្រហារ​នៅ​ទី​ខេត្ត​Ghazni ភាគ​ខាងកើត​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​លោក Ahmad Khan Seerat អ្នកនាំពាក្យ​ប៉ូលីស​ខេត្ត​Ghazni បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា ការវាយប្រហារ​នេះ បាន​កើត​ឡើង​កាលពី​ថ្ងៃ​សុក្រ នៅពេលដែល ក្រុម​តា​លី​បង់​បាន​វាយប្រហារ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​២ ។

​លោក​បាន​និយាយថា បន្ទាប់មក ក្រុម​តា​លី​បង់ បាន​ឆ្មក់​វាយប្រហារ​លើ​ប៉ូលីស​មួយក្រុម​ដែល​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែង​កើតហេតុ​នេះ ដោយ​បាន​សម្លាប់​មេប៉ូលីស​​តំបន់​ម្នាក់​។​

​លោក បាន​បន្ថែមថា សិស្ស​អា​ហ្វ​ហ្គានី​ស្ថាន​៤​នាក់​ក៏​បាន​ស្លាប់​ក្នុង​ការបាញ់​ត​គ្នា​រវាង​ក្រុម​តា​លី​បង់​និង​ប៉ូលិស​នៅ​ជិត​សាលារៀន​របស់​គេ​ក្នុង​ខេត្ត​នេះ​។​មនុស្ស​១៧​នាក់​ទៀត​​រួម​មាន​សិស្ស​១៥​នាក់​និង​គ្រូ​២​នាក់​បាន​រងរបួស​កា​លពី​ថ្ងៃ​សៅរ៍​នៅពេល​គ្រាប់​រ៉ុក្កែត​បាន​ធ្លាក់ចំ​សាលា​របស់​គេ​៕​ដោយ​៖​សុខា​

ទាហាន​អា​ហ្វ​ហ្គានី​ស្ថាន ឆែក​ពិនិត្យមើល​រថយន្ត​នៅ​ប៉ុស្ថិ៍​យាម​មួយ​នៅ​ទីក្រុង​Jalalabad កាលពី​ឆ្នាំ​២០១៨