ក្រុម​តា​លី​បង់ និយាយថា ដូ​ណា​ល់​ត្រាំ ប្តេជ្ញា​មុតមាំ​អំពី​ការដក​ទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

406
ចែករម្លែក

​ក្រុម​តា​លី​បង់​បាន​ប្រាប់ សារព័ត៌មាន​AFP កាលពី​ថ្ងៃ​សុក្រ​ទី​១ ខែកុម្ភៈ​ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយ​យ៉ាងច្បាស់​អំពី​ការដក​កងទ័ព​​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​លើកឡើង​អំពី “​ប្រព័ន្ធ​អ៊ីស្លាម ដែលមាន​ប្រជាជន​អា​ហ្វ​ហ្គា​ន​ទាំងអស់​”​ដែល​ក្រុម​នេះ​និយាយថា​ខ្លួន​សង្ឃឹមថានឹង​បង្កើតបាន​​នៅក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​នោះ​។

​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ លោក ហ្សា​ប៊ី​ហុ​ល​ឡា ម៉ូ​ចា​ហ៊ី​ដ បាន​និយាយ​ដូចនេះ ប្រាប់​សារព័ត៌មាន​AFP តាមរយៈ​ទំនាកទំនង​សង្គម WhatsApp​នៅ​មួយថ្ងៃ​បន្ទាប់​​ពី​សហរដ្ឋអាមេរិក​បាន​និយាយ ថា​ការចរចា​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​នេះ​គឺ​ស្ថិតនៅ​លើផ្លូវ​ត្រឹមត្រូវ​ដែល​ជំរុញឱ្យមាន​ការរំពឹង​ទុក​អំពី​ការបញ្ចប់​ជម្លោះ​ដែលមាន​រយៈ​​ពេល​១៧​ឆ្នាំ​មកនេះ​។​

​ការ​ខំប្រឹងប្រែង​ជាក់ស្តែង​របស់​ប្រធានាធិបតី​អាមេរិក​នេះ​ក្នុងការ​ដកទ័ព​ចេញ ត្រូវ​បានលើកឡើង​ក្នុងជំនួប​ចរចា​រយៈពេល​៦​ដែល​បាន​បញ្ចប់ទៅ​នៅ​ប្រទេស​កាតា​​កាលពី​សប្តាហ៍​មុន​។​

​លោក ហ្សា​ប៊ី​ហុ​ល​ឡា ម៉ូ​ចា​ហ៊ី​ដ​បាន​និយាយថា “​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​សម្រេច បាន​លើ​ក្របខ័ណ្ឌ​គោលការណ៍​មួយ ដែល​នៅ​ក្នុងនោះ​ប្រសិនបើ​ត្រូវបាន​អនុវត្ត ហើយ​បើសិន​ក្រុម​អាមេរិក​ប្រកាន់យក​ជំហាន​សំខាន់ៗ​និង​ស្មោះ​ត្រង់នោះ​អ្វីៗ​នឹង​កើតឡើង​តាម​ក្តីសង្ឃឹម​របស់​យើង​ដែលថា​ក្រុម​អាមេរិក​នឹង​បញ្ចប់​ការត្រួតត្រា​អា​ហ្វ​​ហ្គា​នី​ស្ថាន​។​

​អ្នកនាំពាក្យ​តា​លី​បង់​នេះ បាន​បន្តទៀតថា​” វា​ទំនង​ដែលថា លោក ដូ​ណា​ល់ ត្រាំ និយាយ​ពិត​”៕​ដោយ​៖​សុខា​/sn

កងទ័ព​អាមេរិក ដើរល្បាត​នៅ​ខេត្ត​Logar ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ឆ្នាំ​២០១៨