ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចិន​បង្ហាញខ្លួន​ជិត​កោះ​របស់​ជប៉ុន​

591
ចែករម្លែក

​នាវា​ផ្ទុក​យន្តហោះ​Liaoning​និង​នាវា​ផ្សេង​របស់​ចិន​បាន​បើក​នៅ​ចន្លោះ​កោះ​ពីរ​នៃ​តំបន់​អូ​គី​ណា​វ៉ា​របស់​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន​បាន​​រាយការណ៍ ដោយយោង​តាម​ក្រសួង​ការពារជាតិ​។​

​ទូរទស្សន៍​NHK​បាន​ស្រង់​សម្តី​ក្រសួង​ការពារជាតិ​ដែលថា ក្រុម​នាវា​នេះ​ត្រូវ​បាន​តាមដាន​ដោយ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន នៅ​ពេល​ពួក​វា​បាន​បើក​នៅ​ចន្លោះ​កោះធំ​អូ​គី​ណា​វ៉ា និង​កោះ​មី​យ៉ាកុ ។​ពួក​បាន​បើក​មក​ពី​សមុទ្រ​ចិន​ខាងកើត​និង​ឆ្ពោះ​ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ក្រសួង​បាន​បន្ថែមថា នាវា​ទាំងនេះ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ណាមួយ និង​មិន​បាន​បើក​ចូល​ក្នុង​ដែនទឹក​ជប៉ុន​ទេ​។​

​វា​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ក្រុម​នាវា​ចិន​ត្រូវបាន​ប្រទះឃើញ​នៅ​ជិត​ឆ្នេរ​ជប៉ុន​។​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៦ ជប៉ុន​ក៏​ប្រទះ​ឃើញ​នាវា​Liaoning​បើក​ឆ្លងកាត់​នៅ​សមុទ្រ​ចិន​ខាង​​កើត​និង​ស្ថិតក្រោម​ការឃ្លាំមើល​របស់​ជប៉ុន​រហូត​៕​ដោយ​៖​វាសនា​