ក្រុម​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ចាប់ផ្តើម​បេសកកម្ម​ល្បាត​

2787
ចែករម្លែក
  • 92
    Shares

​ក្រុម​នាវា​ផ្ទុក​យន្តហោះ​USS Ronald Reagan នៃ​កងទ័ពជើងទឹក​អាមេរិក បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ពជើងទឹក​ជប៉ុន​ជា​លើក​ទី​២​នៅ​ឆ្នាំនេះ កាលពី​ថ្ងៃ​អង្គារ​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​សីហា កងទ័ពជើងទឹក​អាមេរិក បាន​ផ្សព្វ​ផ្សាយដំណឹង​អំពី​ការចេញដំណើរ​នៃ​នាវា​ផ្ទុក​យន្តហោះ​USS Ronald Reagan កាលពីដើម​សប្តាហ៍​នេះ​ ពី​កំពង់ផែ​ក្រុង​Yokosuka ប្រទេស​ជប៉ុន​។ ។ នាវា​ផ្ទុក​យន្តហោះ​នេះ ដឹកនាំ​កង​នាវាចម្បាំង​មួយក្រុម​ដោយ​រួមបញ្ចូល​ទាំង​នាវាចម្បាំង​អាមេរិក USS Antietam និង នាវា​ជាច្រើន​ទៀត​មកពី​កងកម្លាំង​ការពារ​ដែនសមុទ្រ​រប​ស់ជ​ប៉ុន​។ កងទ័ពជើងទឹក​ទាំង​២​ប្រទេស​នេះ កំពុង​កំពុង​ហ្វឹកហាត់​ជា​ទ្វេភាគី​នៅ​សមុទ្រ​ហ្វីលីពីន​។​នេះ​បើ​​យោងតាម​សារព័ត៌មាន USNI News​។​

​នាវា​ពិឃាដ​USS Milius​ដែល​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​របស់​អាមេរិក ក៏​កំពុងធ្វើដំណើរ​ជាមួយ​កង​នាវាចម្បាំង​ទាំងនេះ​ផងដែរ ។

​កងទ័ពជើងទឹក​អាមេរិក​បា​និយាយ​នៅក្នុង​សប្តាហ៍​នេះ​ថា​កងទ័ព​ជប៉ុន បានមក​ដល់​ដោយ​ជិះ​នៅលើ​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក​ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ​​ប្រយុទ្ធ​របស់​កងទ័ព​ជើង​ទឹក​ទាំង​២​នេះ​។ ការធ្វើ​សមយុទ្ធ​នេះ គឺ​រួមបញ្ចូល​ទាំង​ការហ្វឹកហាត់​ល្បាត​និង​បាញ់​គ្រាប់​ពិត​ពី​នាវាចម្បាំង​USS Antietam៕ដោយ៖សុខា/sn

​នាវា​ផ្ទុក​យន្តហោះ​USS Ronald Reagan នៃ​កងទ័ពជើងទឹក​អាមេរិក​

#