ក្រុម​នាវា​យុវជន​អាស៊ី​អ​គ្នេ​យ៍​កម្ពុជា​និង​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ទេសចរ​បរទេស​មក​ច្រើន​ថែមទៀត​

1927
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​មុននឹង​ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុន​នឹង​រួម​ដំណើរ​តាម​កប៉ាល់​ជាមួយនិង​យុវជន​អាស៊ី​អ​គ្នេ​យ៍​ជាង​៣០០​នាក់​ទៀត​។​យុវជន​កម្ពុជា​២៩​នាក់​បាន​ជួប​លោក​ទិ​ត​ចន្ថា​រដ្ឋ​ខា​ធិ​ការ​ក្រសួង​ទេស​រណ៍​នៅ​ទីស្តីការក្រសួង ដើម្បី​សុំចូល​រួមចំណែក​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​។​

​លោក​រដ្ឋលេខា​បាន​លើក​ប្រ​វត្ត​អតីតភាព​នៃ​វិស័យ​ទេសចរណ៍​បានកើត​ឡើង​ជាង​៣០​ឆ្នាំមុន ដែល​បាន​ចេញពី​សូន្យ​ទេសចរ​រហូតមកដល់​ជាង​៥​លាន​នាក់​នៅ​ឆ្នាំ​២០១៧​។​​ឆ្នាំ​២០១៨​នេះ​យើង​និង​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​៦,២​លាន​នាក់​។​

លោក​ប្រាប់ថា​យើង​ជា​យុវជន​ស្ថិតនៅក្នុង​កប៉ាល់​ជាមួយ​យុវជន​ជាច្រើន​ទៀត​ត្រូវ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​អំពី​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ​។​ពីព្រោះ​កម្ពុជា​យើង​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​រាប់ពាន់​កន្លែង​។​នេះ​មិន​គិត​ប្រាសាទ​មួយចំនួន​ស្ថិតនៅក្នុង​ប្រទេសជិតខាង​របស់​យើង​ផង​។​៦០​ភាគរយ​ទេសចរ​បរទេស​មក​ទ​ស្សនា​តំបន់​វប្បធម៌​ប្រាសាទ​នានា​។​បន្ទាប់មក​គេ​ដើរ​កំសាន្ត​តំបន់​ធម្មជាតិ​តាម​ឆ្នេរ​ដែន​កោះ​និង​សហគមន៍​ទេសចរណ៍​នានា​។​

លោក​ចន្ថា​ដែលជា​អតីត​ធ្លាប់ជា​នាវា​យុវជន​បាន​ចូលរួម​ជាមួយ​យុវជន​អាស៊ី​អ​គ្នេ​យ៍​នា​ឆ្នាំ​១៩៩២​បាន​រំលឹកថា​យើង​ត្រូវ​ប្រាប់​គេ​ថា​កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​ប្រកបដោយ​ភាពកក់ក្តៅ​។​ហើយ​ប្រាសាទអង្គរវត្ត​នរណា​ក៏​ស្គាល់​ជាប់​លេខ​១​ជា​រៀងរាល់ឆ្នាំ​តាមរយ​:​វាយតម្លៃ​លើ​ប្រព​ន្ធ័​អន​ឡាញ​។​

ក្រសួង​ក៏បាន​រត់​ទាន់​នូវ​និន្នាការ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប សំរាប់​ផ្សាយបាន​លឿន រហ័ស​ពេញ​លើ​ពិភពលោក​និង​គ្រប់​ទីកន្លែង​ហើយ​បាន​ចូលរួម​ក្នុង​កាល​បដិវត្ត​ឧស្សាហកម្ម​ដំណាក់កាល​ទី​៤​។​ក្រុម​នាវា​យុវជន​កម្ពុជា​នេះ​នឹង​ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុន​ថ្ងៃទី​២២​ខែតុលា​នេះ រួច​ជិ​:​កប៉ាល់​ឆ្លងកាត់​ព្រុយ​ណេ​រ ហ្វីលីពីន វៀតណាម​ចំណាយពេល​៥២​ថ្ងៃ​។​

​បញ្ជាក់ថា​នាវា​យុវជន​អាស៊ី​អ​គ្នេ​យ៍​នេះ​បាន​បង្កើតឡើង​ដោយ​ជប៉ុន​តាំងពី​ឆ្នាំ​១៩៧៤​មកម្ល៉េះ​គឺ​ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​ពីគ្នា​ទៅវិញទៅមក​។​នា​ឪ​កាស​នោះដែរ​ក្រសួង​ក៏បាន​ឧបត្ថម្ភ​៥​លាន​រៀល​ដល់​យុវជន​យើង​និង​ឯកសារ​ផ្សាយ​មួយចំនួន​៕S/​

ក្រុម​នាវា​យុវជន​អាស៊ី​អ​គ្នេ​យ៍​កម្ពុជា​និង​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ទេសចរ​បរទេស​មក​ច្រើន​ថែមទៀត