ក្រុម​បុរាណ​វិទូ​អេ​ហ្ស៊ី​ប រកឃើញ​មឈូស​ថ្ម​បុរស ស្ត្រី និង​កុមារ​មួយចំនួន​

1444
ចែករម្លែក

​ក្រុម​បុរាណ​វិទូ​អេ​ហ្ស៊ី​ប បាន​រកឃើញ​ផ្នូរ​បុរាណ​ចំនួន ៣ ដែលមាន​មឈូស​ថ្ម​នៅ​ទី​បញ្ចុះសព​មួយ​ដែលមាន​អាយុកាល​ប្រហែល ២.០០០ ឆ្នាំ​មកហើយ នេះ​បើ​យោងតាម​ក្រសួង​ទទួលបន្ទុក​ខាង​វត្ថុ​បុរាណ​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី​១៥ ខែសីហា​។
​ ​
​សារព័ត៌​មានបាន​ចុះផ្សាយ​ថា ផ្នូរ​បុរាណ​ទាំងនេះ​ត្រូវបានធ្វើ​កំណាយ​នៅ​តំបន់​អាល់​-​កា​មីន អាល់​-​សា​រ៉ាវី (Al-Kamin al-Sahrawi) ខេត្ត​មីន​យ៉ា (Minya) នា​ភាគខាងត្បូង​នៃ​ទីក្រុង​គែរ​។​

​លោក អាយ​ម៉ាន់ អាស​ម៉ា​វី (Ayman Ashmawy) ដែលជា​ប្រធាន​ផ្នែក​វត្ថុ​បុរាណ​អេ​ហ្ស៊ី​ប នៃ​ក្រសួង​ខាងលើនេះ​បានបញ្ជាក់​ថា ក្រុម​បុរាណវិទ្យា​នេះ​បាន​រកឃើញ​មឈូស​ថ្ម​ជាច្រើន​ដែលមាន​ទម្រង់ និង​ទំហំ​ខុសៗ​គ្នា ហើយ​ក៏បាន​រកឃើញ​បំណែក​ដីឥដ្ឋ​ផងដែរ​៕ ប្រែ​សម្រួលៈ ខុម​

#