ក្រុម​ប្រជែង​ជើងឯក Man City បំបាក់ Arsenal ជួយ​ឱ្យ Man Utd ឡើងមក​លេខ​៥

292
ចែករម្លែក

​បន្ទាប់ពី​ស៊ុត​ចូល​ហ៊ែ​ត​ទ្រី​ក (៣​គ្រាប់​តែម្នាក់ឯង​) គ្រាប់​បាល់​ទី​១៤​របស់​ខ្សែប្រយុទ្ធ​សឺ​ជី​អូ អា​ក្វេ​រ៉ូ​សម្រាប់ Manchester City គឺ​ធ្វើបាន​យ៉ាង​ល្អឥតខ្ចោះ​។​

​បី​គ្រាប់​ទល់នឹង​កាំភ្លើង​ធំ Arsenal គឺពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​ចំនួន​៣​គឺ តែ​ត​នឹង​ក្បាល រុញ​បញ្ចូល​ទី​ងាយៗ​ដោយ​ប្រើ​ជើង​ស្តាំ និង ចុងក្រោយ​គឺ​បន្លំ​ប្រើ​ដៃ​ឆ្វេង​ស៊ុត​បញ្ចូល​ទី​។​

​អា​ក្វេ​រ៉ូ​និយាយ​បន្ទាប់ពី​ឈ្នះ ៣-១ លើ​កាំភ្លើង​ធំ​ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃអាទិត្យ​ទី​៣​កុម្ភៈ​ថា “​និយាយ​ត្រង់​ទៅ ខ្ញុំ​គិតថា​វា​ប៉ះ​ទ្រូង​របស់ខ្ញុំ​។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បានឃើញ​លើ​កញ្ចក់​ទូរទស្សន៍​ហើយ វា​គឺជា​បាល់​ប៉ះ​ដៃ​”​។​

​សំណាង​ដែល​អាជ្ញាកណ្តាល​មិន​ចាប់ ប៉ុន្តែ​អា​ក្វេ​រ៉ូ​ពិតជា​ធ្វើ​បានល្អ​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ ដែល​ចេះ​ធ្វើ​បំលាស់​ទី​ទៅ​តំបន់​គ្រោះថ្នាក់ ចំពេល​និង​ចំ​កន្លែង​ល្អ​។ វា​ជា​គុណសម្បត្តិ​ខាង​ប្រយុទ្ធ​មួយ ដែល Arsenal ពុំមាន​នោះទេ​ជាមួយនឹង​ខ្សែប្រយុទ្ធ​ទាំងពីរ​របស់ខ្លួន គឺ អូ​បា​ម៉ា​យ៉ាំង និង ឡា​កា​ហ្សេ​ត ដែល​ស៊ុត​បាន​មួយ​ជើង​គត់​ក្នុងចំណោម​អ្នក​ទាំងពីរ​នៅ​កីឡដ្ឋាន Etihad Stadium កាលពី​ថ្ងៃអាទិត្យ​។

​ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ Man City បន្ថយ​គម្លាត​ពី​លេខ​១ Liverpool ត្រឹមតែ​២​ពិន្ទុ​ប៉ុណ្ណោះ តែ​ហង្ស​ក្រហម​សល់​១​ប្រកួត​ក្នុង​ដៃ ហើយ​វា​ក៏​ជួយ​ឱ្យ Man Utd ឡើងមក​លេខ​៥​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​កន្លះ​រដូវ​កាល​មកនេះ​ផងដែរ បន្ទាប់ពី​បិសាច​ក្រហម​ឈ្នះ​នៅ​ទឹកដី​របស់ Leicester City ១-០៕ ដោយ៖ កញ្ញាដាលីស

អា​ក្វេ​រ៉ូ​ស៊ុត​ចូល​បី​គ្រាប់​ជួយ​ឱ្យ Man City ឈ្នះ Arsenal ៣-១