ក្រុម​ភេរវកម្ម​អ៊ិស្លាម​មួយ​ប្រកាស​បម្រាម​លើ​ការប្រើ​ថង់​ប្លា​ស្ទិ​ក​

893
ចែករម្លែក

​ក្រុម​ភេរវកម្ម​អ៊ិ​ស្លាម​អន្តរជាតិ​ដែលមាន​ឈ្មោះថា អាល់​សា​បាប (Al-Shabaab) បានចេញ បម្រាម​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ហើយ​ការចេញ​បម្រាម​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​បានសម្លាប់​មនុស្ស ៤​នាក់​នៅក្នុង​ការវាយប្រហា​រ​ដោយ​កាំភ្លើង ត្បាល់​ដ៏​ព្រៃផ្សៃ​។​

​សារព័ត៌មាន HuffPost បាន​ចុះផ្សាយ​ថា ក្រុម​ភេរ​វករ​ដ៏​ល្បីល្បាញ​ដែលមាន​ទំនាក់ទំនង ជាមួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា ខាងលើនេះ​បាន​និយាយថា ថង់​ប្លា​ស្ទិ​ក​ដែល​ប្រើ​តែម្តង​បោះចោល “​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ចំពោះ​សុខុមាលភាព​របស់​មនុស្ស និង​សត្វ​” នៅពេល​ពួកគេ​ប្រកាស វិធានការ​ជាច្រើន​កាលពី​រសៀល​ថ្ងៃអាទិត្យ​កន្លងទៅ​។

​ការប្រកាស​បម្រាម​នេះ​ធ្វើឡើង​តាម​វិទ្យុ Radio Andalus របស់​ក្រុម​នេះ បន្ទាប់ពី​ជន​ស៊ីវិល ៧ នាក់​បាន​រងរបួស និង ៤​នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​កាំភ្លើងត្បាល់ នៅ​រដ្ឋធានី​ម៉ូ​ហ្គា​ឌី​ស្យូ ប្រទេស​សូ​ម៉ាលី​។​

​ក្រុម​អាល់​សា​បាប បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​កាលពី​ថ្ងៃអាទិត្យ​នេះ ហើយ​ទន្ទឹម នេះ​ក៏បាន​ចេញ​បម្រាម​ឱ្យ​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ជាបន្ទាន់​ផងដែរ​៕ ប្រែ​សម្រួល​: ខុម​


 

#