ក្រុម​មន្ត្រី​គយ​វៀតណាម ចាប់​បាន​ភ្លុក​ដំរី​ ៩​តោន​

573
ចែករម្លែក
  • 6
    Shares

​ក្រុម​មន្ត្រី​គយ​នៅ​កំពង់ផែ Tien Sa​នៅ​ទីក្រុង​Da Nang ភាគ​កណ្តាល​វៀតណាម​កា​លពី​ថ្ងៃ​អង្គារ​ទី​២៦​មីនា​ បាន​ចាប់​រឹបអូស​ភ្លុក​ដំរី​ចំនួន ​៩,១២​តោន​ដែល​លាក់​ទុក​ក្នុង​​កុង​តឺន័រ​ដឹក​ឈើ​ជា​ច្រើន​។​

​ការស៊ើបអង្កេត​ពីដំបូង​បង្ហាញថា កុង​តឺន័រ​ដឹកឈើ​ដែល​មាន​លាក់​ទុក​ភ្លុក​ដំរី​ទាំងនេះ ត្រូវបាន​ដឹក​ចូល​កំពង់ផែ​Tien Sa ពី​ប្រទេស​កុង​ហ្គោ​។ កុង​តឺន័រ​ទាំងនេះ​ត្រូវបាន​​ចុះឈ្មោះ​ក្នុង​បញ្ជី​សម្រាប់​ការធ្វើ​ពណិជ្ជកម្ម នៅ​ខេត្ត​Quang Nam ។​

​កាលពី​ខែ​តុលា​ឆ្នាំមុន ប៉ូលិស​និង​មន្ត្រី​គយ​នៅ​ទីក្រុង​Da Nang បាន​ចាប់​រឹបអូស​ភ្លុក​ដំរី​ចំនួន​១០​តោន​និង​ស្រកាពង្រូល​ជាច្រើន​ទៀត​ដែល​ត្រូវបាន​ជួញដូរ​ពី​ប្រទេស​នី​​ហ្សេ​រី​យ៉ា ចូល​កំពង់ផែ Tien Sa នេះ ៕​ដោយ​៖​សុខា​/sn/Ha

មន្ត្រី​គយ​នៅ​ទីក្រុង​Da Nang ពិនិត្យ​មើលភ្លុ​ដំរី​ដែល​ចាប់​បាន​កាលពី​ថ្ងៃទី​២៦​ខែ​មីនា​ឆ្នាំ​២០១៩