ក្រុម​មេដឹកនាំ​ប្រជាធិបតេយ្យ​ហុងកុង​៣​នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​

293

​តុលាការ​ឧទ្ធរណ៍​ក្រុង​ហុងកុង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែសីហា បាន​កាត់ទោស ក្រុម​មេដឹកនាំ​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​លេចធ្លោ​ចំនួន​៣​នាក់​ឱ្យ​ជាប់គុក​ជាច្រើន​ខែ​ពីបទ​ប្រមូលផ្តុំ​ជួបជុំ​ខុសច្បាប់​ដែល​ទាក់ទង​ទៅនឹង​ការតវ៉ា​គាំទ្រ​លទ្ធ​ប្រជាធិបតេយ្យ​អស់​ពេល​ជាច្រើន​ថ្ងៃ​នៅ​ទីក្រុង​ហុងកុង កាលពី​ឆ្នាំ​២០១៤​។​

​ក្រុម​មេដឹកនាំ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​៣​នាក់ ដែលជា​សកម្មជន​និស្សិត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នេះ គឺមាន លោក យ៉ូ​ស្វេ វ៉ង់ អាយុ​២០​ឆ្នាំ លោក អា​ឡិច ចូ​វ អាយុ​២៦​ឆ្នាំ និង លោក ណា​ថា​ន ឡ អាយុ​២៤​ឆ្នាំ ។​

​លោក យ៉ូ​ស្វេ វ៉ង់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ចំនួន​៦​ខែ ខណៈដែល លោក អា​ឡិច ចូ​វ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ចំនួន​៧​ខែ និង លោក ណា​ថា​ន ឡ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ចំនួន​៨​ខែ​។​

​ទឹកដី​ក្រុង​ដែលជា​ដែនដី​អាណានិគម​អង់គ្លេស ដែល​បាន​ប្រារព្ធ​ពិធី​ខួប​លើ​ទី​២០​នៃ​ការប្រគល់​ឱ្យទៅ​ចិន​វិញ កាលពី​ខែ​មុន​នោះ ត្រូវបាន​ញ៉ាំ​ញី ដោយ​ការតវ៉ា​នៅតាម​ផ្លូវ​អស់​រយៈពេល​ជិត​៣​ខែ​ក្នុង “​ចលនា​ឆត្រ​ឆ្នាំ​២០១៤” ដែល​មិនអាច​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​អនុ​ញ្ញា​ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅ​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​៧,៣​លាន​នាក់ នេះ​ទេ​៕ ដោយ៖ សុខា

លោក ណា​ថា​ន ឡ (​ឆ្វេង​) លោក យ៉ូ​ស្វេ វ៉ង់ (​កណ្តាល​) និង លោក អា​ឡិច ចូ​វ (​ស្តាំ​) និយាយ​ទៅកាន់​ក្រុមអ្នកកាសែត​នៅក្រៅ​តុលាការ​ហុងកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែសីហា