ក្រុម​យុវនារី​និស្សិត​ធ្វើ​យុទ្ធនា​ការជំរុញឱ្យ​នារីៗ​ឈប់​កោ​រោម​លើ​រាងកាយ

313
ចែករម្លែក

យុទ្ធនាការ​មួយ​ដែលមាន​រយៈពេល​មួយខែ ដោយ​ជំរុញ​ឱ្យ​នារីៗ​ទុក ឬ សូម្បី​បណ្តុះ​រោម​លើ រាងកាយ​ដូចជា​រោមជើង ឬ​រោមក្លៀក​ឱ្យ​វែង​នោះ កំពុងតែ​កើតមាន​ឡើងជា​លើកដំបូង​។

​យុទ្ធនាការ​មានឈ្មោះ​ថា Januhairy ដែល​បង្កើតឡើង​ដោយ​និស្សិត​ស្រី​ម្នាក់​ឈ្មោះ ឡូ​រ៉ា ជែក​សុន (Laura Jackson) វ័យ ២១ ឆ្នាំ​មកពី​តំបន់​វ៉​វី​ក​សៀ (Warwickshire) ប្រទេស​អង់គ្លេស ខាងលើនេះ​មានបំណង​ជួយ​ជំរុញ​ឱ្យ​នារីៗ​ស្រឡាញ់ និង​ទទួលយក​រោម​ធម្មជាតិ​របស់​ពួកគេ ព្រមទាំង​រៃអង្គាស​មូលនិធិ​សម្រាប់​ជួយ​ដល់​អង្គការ​សប្បុរសធម៌​ផងដែរ​។
​ ​
និស្សិត​សកលវិទ្យា Exeter University រូបនេះ​និយាយថា នាង​នឹកឃើញ​គំនិត​នេះ បន្ទាប់ពី នាង​បាន​បណ្តុះ​រោម​របស់​នាង​សម្រាប់​ការសម្ដែង​មួយ​។ ជា​លទ្ធផល នារី​ពី​ជុំវិញ​ពិភពលោក បាន​ចុះឈ្មោះ​ចូលរួម​យុទ្ធនាការ​នេះ ហើយ​កញ្ញា ឡូ​រ៉ា ជែក​សុន​សង្ឃឹមថានឹង​រៃអង្គាស​បាន ប្រាក់​ប្រមាណ ១.៣០០ ដុល្លារ​សម្រាប់​ជួយ​ដល់​កម្មវិធី​អប់រំ​មួយ​របស់​អង្គការ​សប្បុរសធម៌ Body Gossip ដែល​បង្រៀន​យុវជន​អំពី​រូបភាព​ពាក់ព័ន្ធ​រាងកាយ​៕ ប្រែ​សម្រួល​: ខុម​