ក្រុម​រដ្ឋអាជ្ញា​វៀតណាម​ទាមទារ​ប្រហារជីវិត​អតីតរដ្ឋមន្ត្រី​ចំពោះ​ទោស​ពុករលួយ​ធំ​

351
ចែករម្លែក

​ក្រុម​រដ្ឋអាជ្ញា​វៀតណាម​កំពុងតែ​ស្វះស្វែង​រក​ការដាក់ទោស​ប្រហារជីវិត​អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ម្នាក់​នៅក្នុង​រឿងក្តី​ទិញយ​កក្រុមហ៊ុនទូរទ​ស្សន៍​មួយ​។​

​កាល​ពី​សុក្រ​ទី​២០​ធ្នូ ស្ថាប័ន​ផ្នែក​ច្បាប់​និង​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​ប្រទេស​វៀតណាម បាន​ផ្តល់​អនុសាសន៍​ឱ្យ​កាត់ទោស​ប្រហារជីវិត លោក​ង្វៀន បាក់ សឺ​ន​អតីត​រដ្ឋមន្ត្រីក្រសួង​​ព័ត៌មាន​នេះ​ចំពោះ​ការព្រព្រឹត្ត​អំពើ​ពុករលួ​យ​និង​ធ្វេសប្រហែ​សភារកិ​ច្ច​ដែល​នាំ​អោយ​រដ្ឋ​ខាតបង់​ប្រាប់​រាប់រយ​លាន​ដុល្លារ ។​

​លោក ង្វៀន បាក់ សឺ​ន ត្រូវបាន​ចោទប្រកាន់​ពី​បទ​ទទួល​សំណូក​ចំនួន​៣ លាន​ដុល្លារ​ដើម្បី​ជំរុញ​អោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​MobiFone​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ព័ត៌​​មាន​ទិញយក​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​បង់លុយ TV Audio Visual Global ។​

​ស្ថាប័ន​នេះ ក៏បាន​ផ្តល់​អនុសាសន៍​ឱ្យ​ដាក់គុក លោក ទ្រឿង មី​ញ ទួន អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បន្ត​ពី​លោក​ង្វៀន បាក់ សឺ​ន​ពី​១៤-១៦​ឆ្នាំ តាម​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​​ករណី​នេះ​ផង​ដែរ​។​លោក​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍ កាល​ពី​លោក​ង្វៀន បាក់ សឺ​ន​នៅ​ជា​រដ្ឋមន្ត្រី​។​

​អតីតរដ្ឋមន្ត្រី​ទាំង​២​នេះ កំពុង​ត្រូវបាន​កាត់ទោស​ពី​បទ​រំលោភបំពាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​និង​ប្រើ​ថវិកា​សាធារណៈ ទទួល​សំណូក​នៅក្នុង​ការ​ទិញយក​ក្រុមហ៊ុន​ទូរទស្សន៍​ដែល​​មាន​ទឹកប្រាក់​រាប់លាន​ដុល្លារ ដែល​ត្រូវបាន​គេ​និយាយថា​បាន​ធ្វើ​ឱ្យ​ខាតបង់​ថវិកាជាតិ​ជិត ៦,៦ លាន​លាន​ដុង (២៨៤,៤ លាន​ដុល្លារ​)​។​

​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​កុម្ភៈ​និង​បណ្តេញចេញ​ពី​បក្ស​កុំម្មុយនីស្ត​នៅ​ខែតុលា​៕​ប្រែសម្រួល៖សុខា/sn

លោក ង្វៀន បាក់ សឺ​ន បង្ហាញ​ខ្លួន​នៅ​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​កាលពី​ថ្ងៃទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០១៩