ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ស្រីលង្កា​

367
ចែករម្លែក

​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​អំឡុង​ពេល​បុណ្យ​អ៊ី​ស្ទឺ នៅក្នុង​ប្រទេស​ស្រីលង្កា ​កាលពី​ចុង​សប្តាហ៍ ខណៈ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​៣២១​នាក់​ កាលពី​ថ្ងៃ​អង្គារ​ ទី​២៣​មេសា ។​

​ការអះអាង​នេះ​កើតឡើង​ខណៈ​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​បាន​ព្រមាន​ថា ជនសង្ស័យ​ជា​ច្រើន​ប្រដាប់​ដោយ​គ្រឿង​ផ្ទុះ​នៅ​គេច​ខ្លួន​នៅឡើយ​។​

​ចំណែក​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅតាម​ព្រះវិហារ សណ្ឋាគារ​និង​កន្លែង​ផ្សេង​ទៀត​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ពួក​ជ្រុលនិយម​​អ៊ីស្លាម​ដែល​ទំនង​ជា​ការសង​សឹក​នឹង​ការសម្លាប់​រង្គាល​នៅ​វិហារ​អ៊ីស្លាម​នៅ​ក្រុង​ក្រៃ​ឈឺ​ច​ប្រទេស​នូវែល​សេឡ​ង់ ​កាលពី​ខែ​មុន​ពី​សំណាក់​ជន​ប្រកាន់​ពូជសាសន៍​ស្បែក​សម្នាក់​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​បាត់បង់​ទឹកដី​ឈរជើង​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី បាន​ធ្វើការ​អះអាង​គ្មាន​ការគាំទ្រ​ជា​បន្តបន្ទាប់​អំពី​ការ​វាយប្រហារ​លើ​គោលដៅ​មួយ​ចំនួន​និង​នាយករដ្ឋមន្ត្រី​ស្រី​​លង្កា ​បាន​និយាយថា ពួក​អ្នក​ស៊ើបអង្កេត​នៅ​ពិនិត្យ​រកមើល​ភស្តុតាង​ថា​តើ​ការវាយប្រហារ​នេះ​មាន​ពាក់ព័ន្ធ​នឹង​បណ្តាញ​បរទេស​ដែរ​ឬ​អត់​។​

​អាជ្ញាធរ​ស្រីលង្កាបាន​បន្ទោស​ការ​វាយប្រហារ​នេះ​លើ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​ក្នុងស្រុក​ឈ្មោះថា National Towheed Jamaar​ជា​ក្រុម​ដែល​គេ​ស្គាល់​តិចតួច​នៅក្នុង​ប្រទេស​ដែន​​កោះ​នេះ​៕ដោយ៖វាសនា/Ha

ទីភ្នាក់ងារ​សារព័ត៌មាន​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​បញ្ចេញ​រូបភាព​របស់​ក្រុម​ស្លៀកពាក់​ខ្មៅ​មួយ​ថា​ជា​ក្រុម​វាយប្រហារ​កាលពី​ចុង​សប្តាហ៍ ដោយ​បង្ហាញ​មេដឹកនាំ​ក្រុម​ជន​វាយប្រហារ​ឈរ​ចំ​កណ្តាល​បុរស​៧​នាក់​ដែល​មុខ​របស់​គេ​ត្រូវ​គ្រប​ជិត​