ក្រុម​រាំ​ចង្វាក់​ហ៊ី​ប​ហប​របស់​អាមេរិក​មក​សម្តែង​នៅ​កម្ពុជា​

1003
ចែករម្លែក

(​ភ្នំពេញ)​៖ អ្នកសិល្បៈ និង​អ្នក រាំ​ចង្វាក់​ហ៊ី​ប ហប (Hip Hop) អាមេរិក​មួយក្រុម​បានមក សម្តែង​នៅ​ប្រទេស កម្ពុជា ពីថ្ងៃ​ទី​២៧ ខែមីនា ដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨​។​
​ ​
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុ​ជានា ថ្ងៃទី​២ ខែម​សា បាន​បញ្ជាក់ថា កម្មវិធី​នេះ ដែលមាន​ឈ្មោះថា “​កម្រិត បន្ទាប់​” ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រសួង ការបរទេស​សហរដ្ឋ​អាមេរិក ហើយ ដំណើរការ​ដោយ​សាកលវិទ្យាល័យ North Carolina ក្នុង​ក្រុង Chapel Hill និង​មជ្ឈមណ្ឌល រេំ​Meridian International Center ។ កម្មវិធី​នេះ ប្រើ​តន្ត្រី និង​ការ​រាំ ចង្វាក់ Hip Hop ដើម្បី​ជំរុញ​ខាង​ផ្លូវ ទូត​រវាង​ប្រជាជន និង​ប្រជាជន ហើយ សកម្មភាព​ទាំងអស់​មានបំណង​ជំរុញ ការចែករំលែក​ទៅវិញទៅមក​នូវ ចំណេះដឹង គុណ​តម្លៃ ទស្សនៈ និង​ការ គោរព​គ្នា រវាង​យុវជន​កម្ពុជា និង​អ្នក សិល្បៈ​អាមេរិក​។​

​ប្រភព​ដដែល​បន្តថា សមាជិក នៃ​ក្រុម​កម្រិត​បន្ទាប់​នេះ​រួមមាន​១. Marisol “Pinqy Ring” Velez, ពិធីករ /​អ្នករាំ Rapper/,២.Ayumi ”SANOizm” Chisolm, អ្នក​គូរគំនូរ Graffiti ,៣.Serouj “Midus” Aprahamian, អ្នករាំ​,៤. Michael “Cobaine Ivory” McFadgen/, អ្នកធ្វើ​ចង្វាក់​,៥.Kane Smego អ្នកគ្រប់គ្រង​ទីកន្លែង និង​៦.​ន្ញ៉ា Juan Gomez, អ្នក​ថតរូប​/ អ្នក​ថត​វីដេអូ ។​
​ ​
​ក្នុងពេល​នៅក្នុង​ប្រទេស​កម្ពុជា ក្រុម​នេះ​នឹង​ដំណើរការ​សិក្ខាសាលា​ចំនួន​បួន ដែល​នឹង​ប្រព្រឹត្ត ទៅ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​សម្រាប់ យុវជន​កម្ពុជា​ចំនួន​៦០​នាក់​។
​ ​
​ក្រុម​នេះ​នឹងធ្វើ​ការសម្តែង ចុងក្រោយ ដើម្បី​បង្ហាញ​ស្នាដៃ​នៃ​អ្នក សិល្បៈ​អាមេរិក អ្នកចូលរួម ក្នុង​សិក្ខាសាលា និង​ការសម្តែង​រួមគ្នា នៅក្នុង អំឡុងពេល​នៃ​ដំណើរ​សម្តែង​នៅ កម្ពុជា​។ ការសម្តែង​ចុងក្រោយ​នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមេសា​នៅ The Mansion (​ផ្ទះ​លេខ ៣៨ មហាវិថី​សម្តេច សុធារស ជិត​ការិយាល័យ​នៃ​អង្គការ UNESCO មុខ​សារមន្ទីរ​ជាតិ​) ពី​ម៉ោង ៦​ដល់​ម៉ោង ៨:៣០ យប់ ៕ ដោយ​: បញ្ញា​សាស្ត្រ​,​ពៅ​និមល​