ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរ​ណ៍ផ្លូវគោកបាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ វិទ្យាល័យ​ហ៊ុនសែន​ប្រាសាទបាគង​

296
ចែករម្លែក

ដោយ:​បាយ័ន​/​ខេត្តសៀមរាប ​៖ កាល​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក មកពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប បានធ្វើ​ការសហការ​ជាមួយ ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ វិទ្យាល័យ​ហ៊ុនសែន​ប្រាសាទបាគង ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

ចំពោះ​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នេះ​ផងដែរ គឺមាន​ការសហការ​ចូល​រួម​ពី​លោកនាយក​សាលា និង សិស្សានុសិស្ស ចំនួន​២២០​នាក់ ដែលជា​លទ្ធផល​នៅក្នុង​យុទ្ធនាការ​នេះ ក្រុមការងារ បាន​ចែកជូន​នូវ​សម្ភារៈ​មួយចំនួន​ដូចជា​៖ ១.មួកសុវត្ថិភាព១២​មួក, ២.សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ១០០​ក្បាល​, ៣.សៀវភៅ​អ្វីដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់ដឹង១០០​ក្បាល​, ៤.ខិត​បណ្ណ​ជំនួយស្មារតី​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក៤០០​ច្បាប់​, ៥.ផ្លិត​សុវត្ថិភាព (​ជំ​ហ៊ាន​សុវត្ថិភាព​) ២៥​ផ្លិត, ៦.​ស្ទីក​ឃ័​រ​មាន​អក្សរ​ចំនួន​១០០, ៧.​សីលធម៌​១០​ចំណុច១០០​សន្លឹក, ៨.​ផ្ទាំង​ថ្មើរជើង​១០​ផ្ទាំង, ៩.​ផ្ទាំង​សញ្ញា​ចរាចរណ៍​១០​ផ្ទាំង, ១០.​ផ្ទាំង​ថ្ងៃនេះ​ថ្ងៃស្អែក ចំនួន​១០​ផ្ទាំង​ផងដែរ​៕B/


#