ក្រុម​ល្បាត​ថ្មី​ដឹកនាំ​ដោយ​អាម៉េរិក​នៅ​ឈូង​សមុទ្រ​ពែ​ក្ស បង្កើន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​

564
ចែករម្លែក

ខណៈ​សហរដ្ឋ​អាម៉េរិក​ព្យាយាម​រក​មធ្យោបាយ​ថ្មី​ដើម្បី​ការពារ​ការដឹកជញ្ជូន​ឆ្លងកាត់​ឈូង​សមុទ្រ​ពែ​ក្ស​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ អាម៉េរិក​មើលឃើញ​ខ្លួនឯង​កំពុងធ្វើដំណើរ​ទៅក្នុង​ដែនទឹក​មិន​ប្រាកដប្រជា​។​

​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​សហរដ្ឋ​អាម៉េរិក​បានចាត់ទុក​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែ​ក្សមាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ជាតិ​របស់ខ្លួន​។ តាមរយៈ​មាត់​ច្រកចូល​ដ៏​តូចចង្អៀត​របស់​ឈូង​សមុទ្រ​ពែ​ក្ស​គឺ​ច្រក​សមុទ្រ​ហ័​រ​មូស ប្រេង​ឆៅ ២០ ភាគរយ​ដែល​បាន​លក់ គឺ​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ទៅកាន់​ទីផ្សារ​ពិភពលោក​។ ការរំខាន​ណាមួយ​នៅ​ទីនោះ​ទំនងជា​នឹង​ឃើញ​តម្លៃ​ថាមពល​កើនឡើង​។​

​សហរដ្ឋ​អាម៉េរិក​មាន​ឆន្ទៈ​ប្រើ​អំណាច​សព្វាវុធ​របស់ខ្លួន​ដើម្បី​ធានាថា​រឿង​នោះ​នឹងមិន​កើតឡើង​។ កងទ័ពជើងទឹក​អាម៉េរិក​ធ្លាប់បាន​អមដំណើរ​នាវា​ដឹកទំនិញ​នៅទីនេះ​ក្នុង​សង្គ្រាម​មួយ​ហៅថា “​សង្គ្រាម​នាវា​ដឹក​ប្រេង​”​។ អាម៉េរិក​បានធ្វើ​សង្គ្រាម​កងទ័ពជើងទឹក​ដ៏​សំខាន់​ចុងក្រោយ​របស់ខ្លួន​នៅក្នុង​ដែនទឹក​នេះ​ក្នុង​ឆ្នាំ ១៩៨៨ ប្រឆាំងនឹង​អ៊ីរ៉ង់​។​

​ឥឡូវនេះ​កងទ័ពជើងទឹក​អាម៉េរិក​កំពុង​ព្យាយាម​ដាក់​ក្រុមចម្រុះ​ថ្មី​នៃ​ប្រជាជាតិ​ជាច្រើន​ដើម្បី​ប្រឆាំងនឹង​អ្វីដែល​ខ្លួន​មើលឃើញថា​ជាការ​គំរាមកំហែង​ដែនសមុទ្រ​ជាថ្មី​ពី​អ៊ីរ៉ង់​។ ប៉ុន្តែ​ស្ថានភាព​នៅ​រាប់​ទសវត្សរ៍​ក្រោយមក​គឺ​គ្មាន​អី​ខុសគ្នា​ទេ​។​

​សាធារណជន​នៅ​សហរដ្ឋ​អាម៉េរិក​អស់កម្លាំង​រីងរៃ​ដោយសារតែ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ជាច្រើន​ឆ្នាំ បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី ១១ កញ្ញា​។ តម្រូវការ​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​បាន​ផ្លាស់ប្តូរ​មករក​អាស៊ី​។ បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​អារ៉ាប់​បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅលើ​ការទិញ​អាវុធ ខណៈ​ពួកគេ​បាន​អញ្ជើញ​ប្រទេស​ជាច្រើន​ឱ្យ​ដាក់​កម្លាំង​ទ័ព​នៅទីនេះ ថែមទាំង​ប្រជែង​ឥទ្ធិពល​គ្របដណ្តប់​លើ​ទំនាក់ទំនង​របស់​ពួកគេ​ទៀតផង​។​

​ទន្ទឹមនឹង​នេះដែរ អ៊ីរ៉ង់​បានដឹងថា​ពួកគេ​ត្រូវបាន​បង្ខំ​ឱ្យ​ទាល់ច្រក ហើយ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ជម្លោះ​ដែល​អាច​កើតមាន ដែល​ខ្លួន​ធ្លាប់​ជួប​កាលពី ៣០ ឆ្នាំមុន​។ អ៊ីរ៉ង់​បាន​ត្រៀម​រួចជាស្រេច​ក្នុង​សប្តាហ៍​នេះ​ដើម្បី​រំលោភ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ របស់ខ្លួន​ជាមួយ​មហាអំណាច​ពិភពលោក ក្នុង​រយៈពេល​មួយឆ្នាំ​គត់ បន្ទាប់ពី​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​ជា​ឯកតោភាគី​និង​ដាក់ទណ្ឌកម្ម​ធ្វើឱ្យប៉ះពាល់​ដល់​ប្រទេស​នេះ​៕ ដោយ៖ កញ្ញាដាលីស

ទូក​ល្បាត​អ៊ីរ៉ង់​បើក​កៀក​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស Stena Impero កាលពី​ថ្ងៃទី​២១​កក្កដា ២០១៩
#