ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព​គ្រួសារ​កងទ័ព​និង​ពលរដ្ឋ​តំបន់​ព្រំដែន​

371
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ពី​ព្រឹក​ដល់​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៩​លោកជំទាវ​ហ៊ុន​ម៉ា​ណា​ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​ជាង​២.០០០​នាក់​ដោយ​ឥតគិតថ្លៃ​នៅ​ទីតាំង​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៥១៤​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១​នា​ភូមិ​ថ្មដែកកេះ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ​សេង​ធា​រិ​ន​មេបញ្ជាការរង​យោធភូមិ​ភាគី​ទី​៥​និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៥១​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្តា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេ​ត្រ​អម​ទៅដោយ​លោក​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​បាន​ដឹកនាំ​លោក​វេជ្ជបណ្ឌិត​ចំនួន​៤០​នាក់​និង​លោកគ្រូ​ពេទ្យ​គ្រូពេទ្យ​កងពល​៥១២០​នាក់​គ្រូពេទ្យ​ម​ន្ទិ​រ​សុខាភិបាល​ខេត្ត​២០​នាក់​និង​កងទ័ព​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​មកពី​ឃុំ​បន្ទាយឆ្មារ​ឃុំ​នានា​នៃ​ស្រុក​ថ្មពួក​មក​ពិនិត្យ​ព្យាបាល​ជម្ងឺ​មាន​ចំនួន​ជាង​២.០០០​នាក់​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​បាន​បញ្ជូន​គ្រូពេទ្យ​និង​សម្ភារ​:​នៃ​ក្រុម​វេជ្ជ​សា​សាស្ត្រ​សម្តេច​តេ​ជោ​ដឹកនាំ​ដោយ​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​មក​ពិនិត្យ ព្យ​បាល​ជាថ្មី​ជូន​ពលរដ្ឋ គ្រួសារ​កងទ័ព​និង​គ្រួសារ​កងទ័ព​នៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ចាត់ទុកថា​បេស​សកម្ម​ព្យាបាល​មនុស្ស​ធ​ម៍​ឥតគិតថ្លៃ​នេះ​ជាការ​ជួយ​បន្ថែមទៀត​ដល់​ការខិតខំ​ជាប្រចាំ​របស់​គ្រូពេទ្យ​កងទ័ព​និង​គ្រូពេទ្យ​នៃ​ម​ន្ទិ​រ​សុខាភិបាល​ខេត្ត​រួចហើយនោះ​។​លោក​បាន​ផ្តាំ​ផ្ញើអោយ​បងប្អូន​ពលរដ្ឋ​និង​កងទ័ព​ថែទាំ​សុខភាព​បង្ការ​ទប់ស្កាត់​បញ្ហា​ប្រឈម​ខ្វះ​ទឹក​បញ្ហា​អគ្គីភ័យ​ដោយ​ឆ្លង​ចរន្ត​អគ្គីសនី​និង​ដោយ​ភ្លើង​រាល និង​បញ្ហា​គ្រឿងញៀន ។​

​លោកស្រី​ហ៊ុន​ម៉ា​ណា​ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​និយាយថា​:​លោកស្រី​បាន​ដឹក​នៃ​ក្រុម​វេជ្ជបណ្ឌិត​គ្រូពេទ្យ​មក​ព្យាបាល​ជម្ងឺ​ជូន​ទាំងនេះ​រួមមាន​ជម្ងឺ​ទូទៅ​ជម្ងឺ​មនុស្ស​ចាស់​រោគ​ស្ត្រី​ពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ​សម្ភព​និង​អេកូ​សាស្ត្រ​វះកាត់​តូច​ក្លន​កុមារ​ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ​ដូរ​និង​ជូន​កញ្ចក់​វ៉ែនតា​ការចែក​ឱសថ​ទូទៅ​ចែក​ថ្នាំ​ទម្លាក់​ដង្កូវ​ពោះវៀន​ជាដើម​ក៏មាន​ផ្តល់​អាហារ​នំ​ប​ញ្ជុ​ក​នំប៉័ង​បបរ​ភេសជ្ជ​:​ដល់​បងប្អូន​មក​ទទួល​សេវា​មនុ​ស្សធ​ម៍​នេះ​ផងដែរ​។​

​ក្នុងឱកាស​ដ៏​ថ្លែ​ថ្លា​នោះ​ទៀត​លោកស្រី​បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជូន​ប្រជាពលរដ្ឋ​គ្រួសារ​កងទ័ព​កងទ័ព​និង​មន្ត្រី​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ថា​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព ការថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍ ។​

​លោកស្រី ហ៊ុន ម៉ា​ណា បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​សហការី ដល់​កងពលតូច​ថ្មើរជើង​លេខ​៥១​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ក្រុមការងារ​ថ្នាក់​ខេត្ត​ស្រុក​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក ឃុំ នៅ​ស្រុក​ថ្មពួក ក៏ដូចជា​មកពី​ស្រុក​ដទៃទៀត​ដែល​ធ្វើឱ្យ​អង្គភាព ក៏​ដូច​ស្រុក​និង​មូលដ្ឋាន​ឃុំ ភូមិ​នេះ​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​។​

​លោក​វេជ្ជបណ្ឌិត លី សុ​ខី ប្រធាន​ក្រុម​ប្រតិបត្តិ​នៃ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ថា : ក្នុង​បេស​សកម្ម​ចុះ​ព្យ​បាល​មនុស្ស​ធ​ម៍​លើក​ទី​៣៦ នេះ ធ្វើ​នៅ​បន្ទាយ​វរ​សេនា​តូច​លេខ​៥១៤ កងពលតូច​ថ្មើរជើង​លេខ​៥១ នា​ឃុំ​បន្ទាយឆ្មារ នេះ​មានការ​វះកាត់​តូច ពិនិត្យ​រោគ​ស្ត្រី ជំងឺ​ទូទៅ សម្ភព​និង​អេកូ​សាស្ត្រ ពិនិត្យ​និង​ព្យ​បាល​មាត់​ធ្មេញ​។ ចែក​វ៉ែនតា​និង​ពិនិត្យ​ភ្នែក​២៥០​និង​៣៥០ សរុប​ចំនួន​២.២៤៦​នាក់ ។​ផ្តល់​រទេះរុញ​ចំនួន​២០​គ្រឿង ។​ក៏​ផ្តល់​អាហារ​នំ​បញ្ចុក​ហូប ១​តោន នំ​ប័​ុ​ង ១.៥០០​ដើម​. បបរ​១.៥០០​ចាន និង​ភេសជ្ជ​:​ផងដែរ ។​

​លោក​វេជ​ច​បណ្ឌិត​លី សុ​ខី បន្តថា : ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ក៏​តែងតែ​ធ្វើ​សកម្ម​ភាពចុះ​ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ កងកម្លាំង និង​គ្រួសារ​ក្នុង​រវាង​៣​ខែម្តង​នៅតាម​ខេត្ត​នានា ជាច្រើន​កន្លែង​កន្លង​រួចមកហើយ ។ នៅ​ឆ្នាំនេះ ការចុះ​បេស​សកម្ម​បាន​ផ្តោតលើ​តំបន់​ដាច់ស្រយាល ជាយដែន​ជាដើម​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​នេះ បាន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​បែបនេះ​នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ នា​ស្រុក​ព្រះនេត្រព្រះ​ម្តង​ហើយ ៕S/

#