ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សត្វ​ធ្វើបាតុកម្ម​ប្រឆាំង​ការ​ស៊ីសាច់​ឆ្កែ តែ​កសិករ​ចិញ្ចឹម​ឆ្កែ នាំគ្នា​ស៊ីសាច់​ឆ្កែ​ឌឺ​

263
ចែករម្លែក

​ក្រុម​កសិករ​ចិញ្ចឹម​ឆ្កែ​ជនជាតិ​កូរ៉េខាងត្បូង​បានធ្វើ​បាតុកម្ម​តបត​ដោយ​ការនាំគ្នា​ស៊ីសាច់​ឆ្កែ នៅ​ទីសាធារណៈ ខណៈពេល​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សត្វ​ធ្វើបាតុកម្ម​ប្រឆាំង​ការ ស៊ីសាច់​ឆ្កែ​។
​ ​
បាតុកម្ម​ឌឺដង​គ្នា​ដែល​ធ្វើឡើង​ចំ “​ទិវា​សាច់​ឆ្កែ​” (Dog Meat Day) នេះ​បានធ្វើ​នៅ​ខាង ក្រៅ​វិមាន​រដ្ឋសភា ដែលជា​អង្គនីតិប្បញ្ញត្តិ​នៃ​ប្រទេស​កូរ៉េខាងត្បូង​។​
​ ​
​ក្រុម​កសិករ​ចិញ្ចឹម​ឆ្កែ​បាន​ពាក់​ក្រណាត់​ក្រហម​លើ​ក្បាល​ដោយ​សរសេរថា “​រួមគ្នា ប្រឆាំង​” ហើយ​ថែមទាំង​នាំគ្នា​ស៊ីសាច់​ឆ្កែ​ទៀតផង​ដើម្បី​ចម្អក​ឲ្យ​ក្រុម​សកម្មជន​ការពារ សិទ្ធិ​សត្វ​។
​ ​
ទន្ទឹមនេះ តារា​ស្រី គីម បា​ស៊ីន​ហ្គើ (Kim Basinger) ក៏​ស្ថិត​ក្នុងចំណោម​ក្រុម​អ្នកធ្វើ យុទ្ធនា​ការការពារ​សិទ្ធិ​សត្វ និង​កាន់​ខ្មោច​ឆ្កែ​សិប្ប​និមិត្ត​ផងដែរ​៕ ប្រែ​សម្រួលៈ ខុម