ក្រុម​សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ថៃ​តស៊ូ​តាម​ផ្លូវ​ច្បាប់​ដើម្បី​បង្ខំ​ឱ្យ​​ស្មើភាព​គ្នា​នៃ​អាពាហ៍ពិពាហ៍​

179
ចែករម្លែក

ក្រុម​សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ថៃ​(Thai LGBT+ activists) បាន​ដាក់​បណ្តឹង​ជំទាស់​តាម​ផ្លូវ​ច្បាប់​ទៅ​តុលាការ​ធម្មនុញ្ញ​នៅ​ថ្ងៃ​សុក្រ​ទី​២២​ខែវិច្ឆិកា​ក្នុ​ដើម្បី​ផ្លាស់ប្តូរ​​ច្បាប់​ដែល​កំណត់​ការ​រៀបការ​រវាង​បុរស​និង​ស្ត្រី ។ នេះ​ជា​ការ​ខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​ពួកគេ​ដើម្បី​ទទួលបាន​សមភាព​អាពាហ៍ពិពាហ៍​នៅ​អាស៊ី​។​

​និយមន័យ​នៃ​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី​និង​ពាណិជ្ជកម្ម​របស់​ថៃ​ដែល​ទាក់ទង​នឹង​សិទ្ធិ​របស់​បុគ្គល​ឯកជន គឺ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា មនុស្ស​ទាំងអស់​​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ហើយ​មាន​សិទ្ធិ​និង​សេរីភាព ព្រមទាំង​ត្រូវ​បាន​ការពារ​ស្មើភាព​គ្នា​តាមច្បាប់​” ។ នេះ​បើ​យោង​តាម​ក្រុម​សកម្មជន​Thai LGBT+ activists​។​

​តែ​ក្រុម​អ្នក​តស៊ូ​មតិ​នៃ​មូលនិធិ​សម្រាប់សិ​ទិ្ធ​និង​យុត្តិធម៌​(LGBT, FOR-SOGI ) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” មិនមាន​ច្បាប់​ណា​ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​​ភេទ ដូច​គ្នា​អាច​ចុះបញ្ជី​អាពាហ៍ពិពាហ៍​បាន​នោះ​ទេ​”​។​

​ក្រុម​ដែល​ប្តឹង​តវ៉ា​នេះ បាន​និយាយថា ការ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​គូ​ស្វាមីភរិយា ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ដោយ​ស្របច្បាប់​ធ្វើឱ្យប៉ះពាល់​ដល់​ពលរដ្ឋ​ជាច្រើន​ដែល​មិន​​អាច​ទទួលបាន​សិទ្ធិ​ស្រប​ទៅតាម​ច្បាប់​នេះ​។​

​នៅ​ទូទាំង​ទ្វីប​អាស៊ី​សកម្មជន​ជាច្រើន​កំពុង​ទៅកាន់​តុលាការ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការរើសអើង​លើ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​និង​បង្ខំ​ឱ្យ​ក្រុម​អ្នក​ធ្វើ​ច្បាប់​ធ្វើ​សកម្មភាព​ឡើង​៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុម​សកម្មជន​ក៏​ធ្វើ​ការទាមទារ​នៅ​សភា​ថៃ​