ក្រុម​សមត្ថកិច្ច​ត្រៀមកម្លាំង​ចុះជួយ​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​បាត់ដំបង​

281
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាល​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៩​ដោយសារ​ជំនន់​ស្ទឹង​សង្កែ​ឡើង​យ៉ាងគំហុក​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ស្ទឹង​សង្កែ​មានការ​ព្រួយបារម្ភ​។​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង បាន ផ្តល់ ដំណឹង ទៅ មន្ត្រី យោធភូមិភាគ​ទី​៥ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហៀ​ង​រ័ត្ន​។​ដើម្បី​ត្រៀម​ទូក​អូប័រ​ចុះ​តាម​ព្រែក​មួយចំនួន​រង់ចាំ​ជួយសង្គ្រោះ​ប្រជាជន​សំខាន់​មនុស្ស​ចាស់ ដែល ជួប ការ លំបាក និង​កុមារ​ដើម្បី​ដឹកជញ្ជូន​មក រក ទីទួល មាន សុវត្ថិភាព​។​

​លោក​ឡុង ផលគុណ​ប្រធាន​មន្ទីរ​ធនធានទឹក​និង ឧតុនិយម ខេត្ត​បានឱ្យដឹង ថា​កាលពី​រសៀល​ថៃ្ង ទី ១០​ខែសីហា ឆ្នាំ​២០១៩​ដោយ មាន ភ្លៀង ពី ខ្លាំង នៅ ប៉ែក ខាងលើ ស្រុក សំឡូត​ជាប់​ព្រំដែន​ប្រទេស ថៃ បណ្តាលឱ្យ​ទឹក នៅ ចំណុច សំណង់ ពហុ បំណង សេក សក ទឹក ឡើង​ខ្លាំង​ក្រសួង​បាន​បើកទ្វារ ទឹក​បន្ធូរ​ស្ថានភាព​ទឹកធ្លាក់​ចុះក្រោម​។​

​ដូចនេះ​នៅវេលា​រសៀល​ថ្ងៃទី​១១​ខែសីហា​នេះ​ទឹក​នៅ​ស្ទឹង​សង្កែ​ទី​រួម​ខេត្តបាត់ដំបង​កម្ពស់​ទឹកនឹង​ឡើង​ខ្ពស់​ដល់​១៣,៥០​ម៉ែត្រ​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ដែល​ទឹក​នៅតាម​ដងស្ទឹង​សង្កែ​អាច​នៅ​ទ្រឹង​ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ហើយ​អាច​ស្រក​ទៅវិញ​បើ​គ្មាន​ភ្លៀង​២​ទៅ​៣​ថ្ងៃ​ទៀត​។​

​លោក​ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង​កាលពី​ថ្ងៃ ទី ១១​ខែសីហា បានឱ្យដឹងថា​ស្ថានភាព ទឹក នៅ សំណង់ ស្ទាក់ ទឹក ( ក ង្ហ ត ) ស្រុក បាណ ន់​ទឹក នៅ មាន កម្ពស់ ខ្ពស់​។ លំនៅស្ថាន ខ្លះ របស់ ប្រជាពលរដ្ឋ នៅ ភូមិ កំពង់ ស្រម៉ ឃុំ ឈើទាល ស្រុក បាណ ន់ ទឹកស្ទឹង សង្កែ បាន ហូរ ចូល ដល់ លំនៅ ដ្ឋា ន មួយ ចំនួន ជា បណ្តើរ ៗ ហើយ ។​ដោយឡែក ព័ត៌មាន ពី ស្រុក សំឡូត ស្ថានភាព នៅ ពេល នេះ មេឃ នៅ បន្ត រលឹម បើ ទោះបី ទឹក នៅ ពហុ បំណង ( សេក សក ) មាន កម្រិត ថយ ចុះ ក៏ ដោយ ។​

​លោក ចាន់ សំបូរ ប្រធាន មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តបាត់ដំបង បាន បញ្ជាក់ ថា កម្ពស់ ទឹក វេលា ម៉ោង ១១ ថ្ងៃ ត្រង់នេះ បាន ឡើង កម្ពស់ ដល់ ១៣ ម៉ែត្រ លើស ពី ព្រឹក មិ ញ តែ ១២,៨៥ ម៉ែត្រ លោក កំពុង ត្រៀម គ្រឿងចក្រ ប្រចាំការ តាម ស្ពានថ្ម ឆ្លងស្ទឹង ក្នុង ក្រុង បាត់ដំបង ដើម្បី រើ កកាយ បញ្ចៀស គល់ឈើ ធំ ដែល អណ្តែត មក ប៉ះ ជាប់ នៅ តាម គ្រប់ សរសរ ស្ពាន ដើម្បី ចៀសវាង កុំឱ្យ​បុក​ស្ពាន​នាំឱ្យ​ខូចខាត​។​

​ដោយឡែក​ផលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីមាស សុវណ្ណ​មេបញ្ជាការ​អាវុធហត្ថ​​ខេត្ត​បាន ថ្លែង ថា កម្លាំង ចម្រុះ​ជិត​២០០ នាក់ បាន ចេញ ត្រៀម ជា ស្រេច តាម ព្រែក នានា និង តាម ស្រុក មួយ ចំនួន​។

​ដើម្បី ត្រៀមកម្លាំង អន្តរាគមន៍ ចុះ ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ហើយ​ការតាមដាន​នៅតាម​តំបន់​ស្រុក​ខាងលើ​ក្បាល​ស្ទឹង​ហើយ​បាន​រាយការណ៍​ថា​ថ្ងៃត្រង់​នេះ​ទឹក​នៅ​ខាងលើ​មានការ​ស្រក​ចុះ​បន្តិច​ទៅវិញ​ហើយ​បើ​គ្មាន​ភ្លៀង​បន្ត​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទឹកនឹង​ស្រក​ដល៎​ដើម​វិញ​៕S/

​រូប​ថ​តៈ​ដម​ត្ថ​កិច្ច​ចម្រុះ​ចុះជួយ​អន្តរាគមន៍​តាម​ស្ពាន​មន្ត្រី​ជំនាញ​បើក​បង្ហូរទឹក​ពី​ទំនប់​បង្ហៀរ​សេក​សក​ដ​ផ​ម្បី​បន្ធូរ​ទឹក​កុំឱ្យ​បុក​ខ្លាំងពេក​