ក្រុម​ស្ត្រី​ដែល​រត់គេចខ្លួន​រួច​ពី​ក្រុម​អាយ​ស៊ី​ស និយាយ​រឿងរ៉ាវ​ដ៏​ទុក្ខសោក​ខ្លោចផ្សា​

503

​ក្រុម​ស្ត្រី​ដែល​បាន​រត់គេចខ្លួន​រួច​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​និយាយ​រៀបរាប់​អំពី​រឿងរ៉ាវ​ជីវិត​របស់​ពួកគេ​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុម​ភេរវកម្ម​នេះ ។ ពួកគេ​បាន​និយាយ​អំពី​ហិង្សា ទាសភាព​ផ្លូវភេទ និង តម្លៃ​ដែល​ត្រូវបាន​ដាក់​ទៅលើ​ក្មេងស្រី​និង​ស្ត្រី​ដែល​ត្រូវបាន​លក់​ជា​ទាសករ​ផ្លូវភេទ​។​

​នាង ខា​លី​ចា ដែល​បាន​ទៅ​ប្រ​ទស​ស៊ី​រី​ពី​ប្រទេស​ទុយ​នី​ស៊ី​ដើម្បី​រស់នៅ​ទីក្រុង​រ៉ា​ក់​កា ប្រទេស​ស៊ី​រី អស់​រយៈពេល​៣​ឆ្នាំ​នោះ បាន​និយាយប្រាប់​សារព័ត៌មាន RT ថា នាង បាន​ឃើញតែ​អំពើ​ឃោរឃៅ​និង​ភាពអយុត្តិធម៌ ហើយ​មិនមាន​ការគោរព​ដ៏​ល្អប្រសើរ​ជាក់ស្តែង​អំពី​ជំនឿ​សាសនា​ឬ​ច្បាប់​អ៊ីស្លាម​នោះទេ​។​

​នាង​បាន​និយាយថា “​ប្តី​របស់ខ្ញុំ​និង​ខ្ញុំ បានធ្វើ​ឱ្យមាន​កំហុស​ដ៏​ធំ​មួយ ដោយបាន​ទៅ​ទីនោះ ។ ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​កុំឱ្យ​ជឿ​អ្នក​ទាំងឡាយ​ដែលថា ក្រុម​អាយ​ស៊ី​ស គឺជា​រដ្ឋ​អ៊ីស្លាម​មួយ ដែល​ប្រៀនប្រដៅ​អប់រំ​សាសនា​អ៊ីស្លាម​និង​ច្បាប់​អ៊ីស្លាម ព្រមទាំង​អំពី​ជីវិត ដូច​ទៅនឹង​ការ​ប្រៀនប្រដៅ​អប់រំ​របស់​មេដឹកនាំ​សា​សនា​មហា​ម៉េ​ដ ( Muhammed ) និង គម្ពីរ​សាសនា​កូ​អាន​(Koran) នោះទេ​។​

​នាង​បាន​បន្តថា ក្រុម​ភេរ​វករ​នេះ មិនមាន​ការអត់ឱន​ដល់​ការនិយាយ​រិះគន់​ឬ​ការជំទាស់​ប្រឆាំង​ការដឹកនាំ​របស់​ពួកគេ​នោះទេ​។​

​នាង​បាន​បន្ថែមថា ” អ្នក​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​ពួកគេ ពួកគេ​នឹង​សម្លាប់​កាត់​ក្បាល​អ្នកនោះ​ចោល​។ ពួក​អ្នក​រស់​ទីនោះ មិនដឹងថា​ពេលណា រឿង​បែបនេះ នឹង​កើតឡើង​ចំពោះ​ពួកគេ​នោះទេ ។ ពួកគេ (​ក្រុម​អាយ​ស៊ី​ស​) ជា​ពួក​មនុស្ស​កំណាច​ឃោរឃៅ ហើយ នេះ​ជា​រដ្ឋ (​រដ្ឋ​អ៊ីស្លាម​) ផ្តាច់ការ​”​។​

​នាង​ក៏បាន​និយាយថា​ផងដែរ​ថា នាង និង​ប្តី​របស់​នាង បាន​រត់គេចខ្លួន​ពី​ទីក្រុង​រ៉ា​ក់​កា ទៅកាន់​ទីក្រុង​អាល់ ម៉ា​យ៉ា​ឌី​ន (​នៅ​ស៊ី​រី​) ហើយ​បន្ទាប់មករ​ត់ទៅ​ប្រទេស​តួ​ក​គី ៕ ដោយ៖ សុខា

​នេះ​ជា​រូបភាព​តំណាង​នៃ​ស្ត្រី​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុម​អាយ​ស៊ី​ស