ក្រុម​ហ៊ុន​ស៊ី​ណូ​ហាយ​ដ៏​បង្ហើប​ទ្វារ​បង្ហូរទឹក​ពី​ទំនប់​កំចាយ​ទោះ​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​ក្តី​

706
ចែករម្លែក
ទំនប់វារីអគ្គិសនីកំចាយ(រូបឯកសារ)

ដោយៈ បូកគោ​/​កំ​ពតៈ ទោះ​បើ​កម្ពស់​ទឹក​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​ក្តី នៅ​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ៏​បានសម្រេច​បង្ហើប​ទ្វារ​ទឹក​ចំនួន​បី​ក្នុងចំណោម​ទ្វារ​ទាំង​ប្រាំ​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ដើម្បី​ឆ្លើយតប​ចំពោះ​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​


​លោក​សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​រហូតមក​ដល់​ម៉ោង​៤​រសៀល​ថ្ងៃទី​៩ ខែសីហា​កម្ពស់​ទឹក​ក្នុង​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​បាន​
​ឡើងដល់​កម្រិត​១៤៧,៧២​ម៉ែត្រ​។ ជាការ​ឆ្លើយតប​ចំពោះ​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្រុម​ ​ហ៊ុន​ស៊ី​ណូ​ហាយ​ដ៏​បានសម្រេច​បើក​បង្ហើប​ទ្វារ​ទឹក​ចំនួន​ក្នុងចំណោម​ទ្វារ​ទាំង​ប្រាំ​ដើម្បី​បង្ហូរទឹក​ ​ចេញ គឺ​ទ្វារ​ទីមួយ​,​ទ្វារ​ទី បី និង​ទ្វារ​ទី​ប្រាំ ដោយ​ទ្វារ​នីមួយៗ​លើកឡើង​កម្ពស់​ពីរ​ម៉ែត្រ​។
​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ជាធម្មតា​កម្ពស់​ទឹក​អតិបរមា​ដែល​ត្រូវ​ប្រកាសអាសន្ន​គឺ​១៥០​ម៉ែត្រ​។ ប៉ុន្តែ បើ​ភ្លៀង​បន្ត​ធ្លាក់​គ្រប់​ទីកន្លែង ហើយ​កម្ពស់​ទឹក​ឡើងដល់​កម្រិត​១៤៨​ម៉ែត្រ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​បើក​ ​បង្ហូរ​បណ្តើរៗ ដើម្បី​បញ្ចៀស​ពី​ការលិចលង់​ក្នុងករណី​ដែល​ដល់​កម្រិត​អតិបរមា​នៅ​តំបន់​ខាងក្រោម​ ​កំពុងមាន​ទឹក​ច្រើន​ផង​នោះ​។ តាមពិត​ការបើក​បង្ហូរ​ចេញ​ម្តងៗ ក្រម​ហ៊ុន​មានការ​សោកស្តាយ​ណាស់​ពោលគឺ​បរិមាណ​ទឹក​តែង​ខ្វះខាត​ជារឿយៗ​សម្រាប់​ដំណើរ​ការផលិត​ភ្លើង​។ ឯ​ទំនប់ទឹក​គឺ​ធានា​គុណ​
​ភាព​មួយរយ​ភាគរយ គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​ចំពោះ​ការបាក់​ចុះ​នោះទេ​៕​សរន​

(រូបឯកសារ)
(រូបឯកសារ)
(រូបឯកសារ)