ក្រុម​អាជ្ញាធរ​ថៃ​ចាប់បាន​គ្រឿងញៀន​ដ៏​ច្រើន​នៅ​ខេត្ត​ចំនួន​២

226

​ក្រុម​អាជ្ញាធរ​ថៃ​បាន​ចាប់បាន​គ្រឿងញៀន​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅ​ខេត្ត​នគរ​សា​វ៉ាន់ ខណៈដែល​នៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី ប៉ូលិស​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​ដែលមាន​តម្លៃ​ជាង​១៦​លាន​បាត​។​

​ប៉ូលិស​និង​ទាហាន​បាន​តាម​ចាប់​រថយន្ត​ម៉ាក Nissan មួយគ្រឿង នៅ​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​នៅ​ស្រុក​ប៉ា​យូ​ហា​គិរី ក្នុង​ខេត្ត​នគរ​សា​វ៉ាន់ កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​រថយន្ត​នេះ​បាន​បើក​គេច​ចេញពី​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ប៉ូលិស​នៅក្នុង​ខេត្ត​នេះ​។ ពួក​អ្នក​ជួយ​ដូរ​គ្រឿងញៀន​បាន​ទុក​រថយន្ត​នោះ​ចោល ហើយ​ជនសង្ស័យ​២​នាក់ បាន​រត់​ចូល​ព្រៃ​។ ប៉ូលិស​បាន​រកឃើញ​ថង់​មាន​គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​និង​កេ​តានី​ន ចំនួន​២០​ថង់ នៅលើ​រថយន្ត​នោះ​។​

​នៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី លោក ឆា​វ៉ា​លី​ត កាង​កា​រ៉ាត់ មេបញ្ជាការ​ប៉ូលិស​ល្បាត​ព្រំដែន​បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា ជនសង្ស័យ ឈ្មោះ ស៊ូ​រី​យ៉ាន យេ​ង​ដែង ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​ចំនួន ២,៤២ គីឡូក្រាម និង​ថ្នាំញៀន​ជា​គ្រាប់​ចំនួន​១១៤.០០០​គ្រាប់​ដែល​សរុប​ទាំងអស់​គឺមាន​ចំនួន​១៦,៤​លាន​បាត​៕ ដោយ៖ សុខា

ក្រុម​អាជ្ញាធរ​ថៃ​ចាប់បាន​គ្រឿងញៀន​ដ៏​ច្រើន​នេះ នៅ​ខេត្ត​ចំនួន​២ គឺ នៅ​ខេត្ត​នគរ​សា​វ៉ាន់ នៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី កាលពី​ថ្ងៃអាទិត្យ