ក្រុម​អ្នកគាំទ្រ​របស់​ឆេ​ល​ស៊ី​អាច​នឹង​ប្រឈម​រឿង​អាក្រក់ គ្មាន​ពហុកីឡាដ្ឋាន គ្មាន​អ្នកចាត់ការ និង​គ្មាន​កីឡាករ​ឆ្នើម​

815
ចែករម្លែក

​វា​គឺជា​ការព្រមាន​ដ៏​ប្រាកដប្រជា​មួយ បន្ទាប់ពី​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) បាន​ផ្អាក​សកម្មភាព​សាងសង់​ពហុកីឡាដ្ឋាន​ថ្មី​ដែលមាន​៦០.០០០​កៅអី ហើយ​អាច​នឹង​បណ្តាល ឲ្យ​មាន​ការលក់ អេ​ឌី​ន ហា​ហ្សា​ដ (Eden Hazard) ទៅ​ឲ្យ​ក្លឹប Real Madrid ។​
​ ​
​លោក ត្រេ​វ័រ បឺ​ច (Trevor Birch) អតីត​នាយក​ប្រតិបត្តិ​របស់​ក្លឹប​ឆេ​ល​ស៊ី​ជឿថា លោក អា​ប្រា​ម៉ូ​វី​ច ទំ​បំផុត​អាច​លក់​ក្លឹប​នេះ​តែម្តង ដោយសារតែ​អង់គ្លេស​បដិសេធ​មិន​ចេញ​ទិដ្ឋាកា ថ្មី​ដល់​លោក អា​ប្រា​ម៉ូ​វី​ច​។​
​ ​
​ជម្លោះ​កាន់តែខ្លាំង​ឡើង​របស់លោក អា​ប្រា​ម៉ូ​វី​ច ជាមួយ​រដ្ឋាភិបាល​អង់​គ្លេ​សបាន​ធ្វើ​ឲ្យ មាន​មន្ទិល​ជុំវិញ​ក្លឹប​ឆេ​ល​ស៊ី ពីព្រោះ​មហាសេដ្ឋី​រុស្ស៊ី​ប្រាកដជា​មានការ​ធុញទ្រាន់​។​
​ ​
​បញ្ហា​នេះ​នឹង​បន្ថែម​ទៅលើ​ភាពមិនច្បាស់លាស់​ដែល​កំពុងមាន​ស្រាប់​ជុំវិញ​អ្នកចាត់ការ ខណៈ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) នៅ​បន្ត​ដឹកនាំ​នៅឡើយ ពីព្រោះ​ពួកគេ​មិនទាន់បាន​បណ្តេញ លោក​ចេញ​នៅឡើយ បើទោះបីជា​បាន​ចរចា​ជាមួយ​លោក ម៉ូ​រី​ស៊ី​យ៉ូ សៀ​រី (Maurizio Sarri) គ្រូបង្វឹក​របស់​ក្លឹប Napoli៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកគាំទ្រ​របស់​ក្រុម Chelsea