ក្រុម​អ្នកគាំទ្រ​លី​វើ​ភូ​ល​ទាមទារ​ឲ្យ​ក្លិប​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ Virgil van Dijk បន្ទាប់ពី​ចាប់ផ្តើម មិនបាន​ល្អ​

885
ចែករម្លែក

ក្រុម​កាំភ្លើង​ធំ​អា​សេណ​ល​ហាក់ដូច​ជាមាន​បញ្ហា​នៅ​តំបន់​ការពារ អំឡុងពេល ចាប់ផ្តើម​ការប្រកួត បើកឆាក​រដូវ​កាល​ថ្មី និង​បាន​យកឈ្នះ​ក្រុម Leicester ៤-៣​ទាំង​ប្រផិតប្រផើយ​។ ប៉ុន្តែ​ទោះជា យ៉ាងណា​ក្រុម អា​សេណ​ល នៅតែ​អាច​ដណ្តើមបាន​ជ័យជម្នះ សម្រាប់​ប្រកួត​ដំបូង​របស់ខ្លួន​នៃ​រដូវ​កាល ២០១៧/១៨​។ ចំណែក​ក្រុម​ហង្ស​ក្រហម​លី​វើ​ភូ​ល វិញ ក៏ដូចជា​មាន​បញ្ហា​ប្រព័ន្ធ​ការពារ​ផងដែរ ហើយ​ការប្រកួត​បើកឆាក​បាន​ត្រឹម​ស្មើ​៣-៣​ជាមួយ Watford ប៉ុណ្ណោះ​។

​កីឡាករ Mo Salah រកបាន​គ្រាប់​បាល់​នៅ​ក្នុងការ​បង្ហាញមុខ​ដំបូង​របស់ខ្លួន ហើយ​គ្រូបង្វឹក​លី​វើ​ភូ​ល លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គួរតែ​សប្បាយ​ចិត្តនឹង​លទ្ធផល​នេះ​។ ប៉ុន្តែ​ប្រព័ន្ធ​ការពារ របស់​លី​វើ​ភូ​ល ហាក់ដូច​ជាមាន​ភាពទន់ខ្សោយ​ខ្លាំង​និង​គួរ​ឲ្យ​បារម្ភ ហើយ​ច្បាស់​ណាស់ អ្នកគាំទ្រ​របស់ លី​វើ​ភូ​ល ពីដំបូង​ដូចជា​ជឿជាក់ថា ក្រុម​របស់ខ្លួន​អាច ប្រជែង​យកពាន​ជើងឯក​បាន​នៅ​រដូវ​កាល​នេះ​។

​ដោយសារ​ភាពមិនច្បាស់លាស់​នៅ​តំបន់​ការពារ​ដូច្នេះ​អ្នកគាំទ្រ​លី​វើ​ភូ​ល ភាគច្រើន​នៅពេលនេះ កំពុង​ទាមទារ​ឲ្យ​ក្លឹប​នេះ​ត្រូវតែ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ Virgil van Dijk របស់​ក្លិប Southampton ដើម្បី​ពង្រឹង​តំបន់​ខ្សែការពារ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ Virgil van Dijk