ក្រុម​អ្នកជំនាញ​និយាយថា ប្រទេស​ចំនួន​៤៩ បាន​រំលោភ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

1071

​ក្រុម​អ្នកជំនាញ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយថា ប្រទេស​រាប់សិប​មិនបាន​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​ការដាក់ទណ្ឌកម្ម​ជា​អន្តរជាតិ​ដែល​ត្រូវបាន​ដាក់​ទៅលើ​ប្រទេស​កូរ៉េខាងជើង​នោះទេ​។​

​ក្រុម​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​សន្តិសុខ​អន្តរជាតិ​នេះ​បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន កាលពី​ថ្ងៃ​អង្គា​រថា សរុប​ចំនួន​៤៩​ប្រទេស ដែល​រួមទាំង ប្រទេស​ចិន អាល្លឺម៉ង់ ប្រេ​ស៊ី​ល ឥណ្ឌា និង បារាំង បាន​រំលោភ​លើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិរ​វាង​ខែមីនា​ឆ្នាំ​២០១៤​និង​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​សេចក្តីរាយការណ៍​នេះ​បាន​និយាយថា របាយការណ៍​នេះ​បាន​អះអាងថា ប្រទេស​កូរ៉េខាងជើង ដែលជា​ញឹកញាប់​មិន​ធ្វើ​ការសហការ​ជាមួយ​នោះ បាន​កេងប្រវ័ញ្ច​យកចំណេញ​លើ​ប្រទេស ដែល​ទន់ខ្សោយ​ឬ​មិនមាន​ការនាំចេញ និង ខ្សោយ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ របាយការណ៍​នេះ​បាន​បាន​បន្ថែមថា ប្រទេស​ទាំងឡាយ​ដែលមាន​អំពើពុករលួយ​ខ្ពស់​ខ្លាំង​នោះ​គឺជា​គោលដៅ​ដែរ​។​

​ឯកសារ​នេះ បាន​បង្ហាញថា ប្រទេស​ចំនួន​១៣​នៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ទាំងនេះ គឺ​រួមបញ្ចូល​ទាំង​ប្រទេស​គុយបា អ៊ីរ៉ង់ មី​យ៉ាន់​ម៉ា និង​ស៊ី​រី បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ទម្រង់​នៃ​ការដោះដូរ​លើ​វិស័យ​យោធា​ជាមួយ​កូរ៉េខាងជើង​។​

​របាយការណ៍​នេះ​បានកើត​ឡើង​ចំពេល​ដែលមាន​ការគាំទ្រ​ច្រើនឡើង​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ៕ ដោយ៖ សុខា

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ពិនិត្យមើល​រោងចក្រ​ផលិតផល​ធ្វើ​អំពី​ដំឡូង​មួយ​នៅ​ខេត្ត​យ៉ាង​កាង