ក្រុម​អ្នកនេសាទ​ឥណ្ឌូនេស៊ី​ជួយសង្គ្រោះ​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​សមុទ្រ

958
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា​ក្រុម​អ្នកនេសាទ​ឥណ្ឌូណេស៊ី​បាន​ជួយ​សង្គ្រោះ​ក្រុម​ជនភៀសខ្លួន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៧៦​នាក់​នៅ​ឯនាយ​សមុទ្រ​នៃ​ខេត្ត​អា​សេ​(Aceh) ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា ក្នុង​ការប៉ុនប៉ង​ចុងក្រោយបង្អស់​ដោយ​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគតិច​នេះ ដែល​ត្រូវ​គេ​ធ្វើទុក្ខបុកម្នេញ​ដើម្បីរ​ត់​ភៀសខ្លួន​ចេញពី​ប្រទេស​​មី​យ៉ាន់​ម៉ា​តាម​សមុទ្រ​។​

​លោក Riza Yulianto ប្រធាន​ប៉ូលីស​នៅ​ខេត្ត​អា​សេ នៅ​កោះ​ស៊ូ​ម៉ា​ត្រា បាន​និយាយថា ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​នេះ ត្រូវបាន​នាំ​ទៅកាន់​ឆ្នេរសមុទ្រ នៅក្នុង​ទូក​ឈើ​របស់​ពួកគេ ​កាលពី​រសៀល​ថ្ងៃ​សុក្រ​។

​គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​ពួកគេ​បានរស់នៅ​សមុទ្រ​អស់​រយៈពេល​យូរ​ប៉ុណ្ណា​មកហើយ​នោះ​ទេ​។​

​ភ្នាក់ងារ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​របស់​ខេត្ត​អា​សេ​បាន​និយាយថា​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​នេះ​បាន​ប្រាប់​ក្រុម​អាជ្ញាធរ​ថា​ពួក​គេ​ចង់​ទៅ​ប្រទេស​អូស្ត្រាលី​។​

​ភ្នាក់ងារ​នេះ​បាន​និយាយថា​ខ្លួន​កំពុង​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់​ដើម្បី​ផ្តល់​ទីជម្រក​បណ្តោះអាសន្ន​ដល់​ពួកគេ ហើយ​ថា ថា​មនុស្ស​៧​នាក់​ត្រូវបាន​គេ​ផ្តល់​​ការព្យាបាល​។​

​ការ​ធ្វើទុក្ខបុកម្នេញ​ជ​ន​ជាតិ​ភាគតិច​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​របស់​ប្រទេស​មី​យ៉ាន​ម៉ា​បាន​បង្កឱ្យមាន​មនុស្ស​រាប់រយ​រាប់ពាន់នាក់ រត់​ភៀសខ្លួន ដោយ​ឆ្លងកាត់​ព្រំដែន​ដីគោក​ ចូល​ទៅ​ប្រទេស​បង់​ក្លា​ដែ​សចាប់​តាំងពី​ខែ​សីហា​មក​។ អ្នកខ្លះ​ក៏​បាន​ព្យាយាម​រត់​ភៀសខ្លួន​ចេញ ដោយ​ទូក​៕

មនុស្ស៧នាក់ក្នុងចំណោមជនរ៉ូហ៊ីងយ៉ាងនេះ ត្រូវបានផ្តល់ការព្យាបាល បន្ទាប់ពីត្រូវបាននាំមកឆ្នេរសមុទ្រនៅខេត្តអាសេ កាលពីថ្ងៃសុក្រ