ក្រុម​អ្នកភូមិ​រងរបួស​ធ្ងន់ បន្ទាប់ពី​ដេក​ឱ្យ​គោ​ធំៗ​ជាន់​ដើម្បី​សុំ​លាភ​សំណាង​

889
ចែករម្លែក

​វា​ជា​រឿង​គួរឱ្យ​ហួសចិត្ត​បំផុត ដែល​ក្រុម​អ្នកភូមិ​បាននាំគ្នា​ក្រាប​មុខ​ចុះក្រោម​ដើម្បីឱ្យ ហ្វូងគោ​ផ្អើល​រត់​ជាន់​ដោយសារតែ​ពួកគេ​ជឿថា ពិធី​សាសនា​នេះ​នឹង​នាំមក​នូវ​លាភ​សំណាង ដល់​ពួកគេ​។​

​តាមរយៈ​រូបភាព​វីដេអូ​គួរឱ្យភ្ញាក់ផ្អើល​នេះ មនុស្ស​រាប់រយ​នាក់​ត្រូវ​គោ​ធំៗ​រាប់រយ​ក្បាល ដែល​ក្នុង​មួយ​ក្បាលៗ​អាចមាន​ទម្ងន់​ដល់​ទៅ ១.០០០ គីឡូ​នៅ​ក្រុង​អ៊ុច​ចេ​ន (Ujjain) រដ្ឋ​ម៉ា​ដ្យា ប្រា​ដេ​ស (Madhya Prades) ប្រទេស​ឥណ្ឌា រត់​ជាន់​ពីលើ​ពេញៗ​ទំហឹង​។​

​ពិធី​សាសនា​នេះ​គឺ​ដើម្បី​អបអរ Ekadashi​ជា​ថ្ងៃ​អធិក​អ​ធ័​ម​ដែល​គេ​ប្រារព្ធ​នៅ​ទូទាំងប្រទេស បន្ទាប់ពី​ពិធីបុណ្យ​ឌី​វ៉ា​លី (Diwali) ក្នុង​សាសនា​ហិណ្ឌូ​។​

​ទោះបី​ជាមាន​គ្រោះថ្នាក់​ស្តែង​នឹង​ភ្នែក​យ៉ាងណាក្តី ក៏​បុរស​រាប់រយ​នាក់​បានធ្វើ​ដំណើរ​ទៅ ទីក្រុង​នេះ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ដែលមាន​ចំណាស់​ជាច្រើន​សតវត្សរ៍​នេះ ហើយ​អ្នករៀបចំ​អះអាងថា មិន​ធ្លាប់មាន​អ្នកណាម្នាក់​ស្លាប់​ឡើយ​។​

​ថ្វីបើ​អ្នកចូលរួម​ជាច្រើន​នាក់​បាន​រងរបួស​ធ្ងន់​ក្តី ក៏​គេ​គិតថា ពួកគេ​នឹង​ទទួលបាន​លាភ​សំណាង កាន់តែ​ច្រើនឡើងៗ នៅពេល​របួស​របស់​ពួកគេ​ជាសះស្បើយ​ឡើងវិញ​៕ ប្រែ​សម្រួល​: ខុម