ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​ប្រកាសថា​នឹងមាន​សមត្ថភាព​ព្យាបាល​ជំងឺមហារីក​នៅពេល​ឆាប់ៗ​

554
ចែករម្លែក

ពួក​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល មួយក្រុម​ប្រកាសថា ពួកគេ​នឹង​រកឃើញ​វិធី​ព្យាបាល​ជំងឺ មហារីក​ក្នុង ឆ្នាំ​ខាងមុខ ។​
​ ​
​វិធី​ព្យាបាល​នេះ​កំពុង​ត្រូវ បាន​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន Accelerated Evolution Bio-technology ក្រោម​ការដឹកនាំ​ដោយ នាយក​ប្រតិបត្តិ​ឈ្មោះ​លោក បណ្ឌិត អ៊ី​ឡាន មូរ៉ា​ត (Ilan Morad) ។​
​ ​
​លោក​បានឱ្យដឹង “​យើងខ្ញុំ ជឿជាក់ថា ក្នុង​ឆ្នាំ​ខាងមុខ នឹង​ផ្តល់ វិធី​ព្យាបាល​ដ៏​ល្អឥតខ្ចោះ​សម្រាប់ ជំងឺមហារីក​” ។​

លោក​បាន​បន្តថា “​វិធី​ព្យាបាល របស់​យើងខ្ញុំ​នឹងមាន​ប្រសិទ្ធភាព ពីថ្ងៃ​ដំបូង ហើយនឹង​អូស បន្លាយ​ក្នុង ប្រមាណ​២​ទៅ​៣​សប្តាហ៍​, ពុំមាន ឬ មាន​យ៉ាងតិច​ឥទ្ធិពល​បន្ទាប់បន្សំ ជាមួយនឹង​ចំណាយ​ទាប​ជាង​យ៉ាង ច្រើន ប្រៀប​នឹង​វិធី​ព្យាបាល​ផ្សេងៗ លើ​ទីផ្សារ​” ។​
​ ​
​វិធី​ព្យាបាល​នេះ​មានឈ្មោះ ថា MuTaTo, ជាការ​គួបផ្សំ​រវាង​ពពួក “Peptit” សំដៅ​ទៅលើ កោសិកា មហារីក និង​ជាតិពុល​ពិសេស​មួយ ប្រភេទ ដើម្បី​កម្ទេច​កោសិកា​នេះ ។​
​ ​
​លោក​ក៏​ឱ្យដឹង​បន្ថែមថា វិធី​ព្យាបាល​នឹង​អាស្រ័យ​ទៅតាម ស្ថានភាព​របស់​អ្នកជំងឺ​ម្នាក់ៗ និង ប្រភេទ​មហារីក​ដែល​ពួកគេ​កើត ៕ ប្រែ​សម្រួល​៖ រតនៈ​

#