ក្រុម​អ្នកស្ម័គ្រចិត្ត​នៃ​សមាគម​ផ្សព្វផ្សាយ​ពិភពលោក​ធ្វើ​សកម្មភាព “Mother’s School”

319

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុម​អ្នកស្ម័គ្រចិត្ត ASEZ នៃ​សមាគម​ផ្សព្វផ្សាយ​ពិភពលោក​ប្រមាណ​ជា ៤០​នាក់ រួមជាមួយ​និស្សិត ASEZ ជនជាតិ​កូរ៉េ បានធ្វើ​សកម្មភាព ‘Mother’s School’ នៅ​បរិវេណ​ខាងមុខ​សាកលវិទ្យាល័យ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨​នេះ​។ សមាជិក ASEZ មកពី​ប្រទេស​កូរ៉េ និង​និស្សិត​សាកលវិទ្យាល័យ​បាន​ដឹកនាំ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​ពួកគេ អោយ​ចូលរួម​សកម្មភាព​នេះ​ជាមួយគ្នា​ផងដែរ​។​

​សកម្មភាព​សំអាត​ខាងមុខ​សាកលវិទ្យាល័យ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បានចាប់ផ្តើម​នៅ​ម៉ោង​ព្រឹក បាន​ចំណាយពេល​អស់​ជាង​ពីរ​ម៉ោង​។

​អ្នកស្ម័គ្រចិត្ត​ដែល​ញញឹម យ៉ាង​ស្រស់ថ្លា បាន​រើស​សំរាម​គ្រប់​ប្រភេទ​ដូចជា កែវ​ជ័រ ដប​, កំប៉ុង​, ប្លា​ស្ទិ​ច​, កន្ទុយបារី​, និង​កាកសំណល់​ផ្សេងៗ​។ ជា​លទ្ធផល ពួកគេ​រើស​បាន​សំរាម​ចំណុះ 20​គីឡូ ។ ទន្ទឹមគ្នា​នេះដែរ ដើម្បី​បង្កើត​បរិយាកាស​ស្អាត​នៅក្នុង​ទីក្រុង ពួកគេ​ក៏បាន​គូរគំនូរ​លើ​ជញ្ជាំង​ផងដែរ​។
​ខណៈពេលដែល​ផ្ទាំងគំនូរ​ដ៏​ស្រស់ស្អាត​បាន​គូរ​រួចរាល់ ស្នាមញញឹម​ក៏បាន​លេចឡើង​នៅលើ​មុខ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ម្តុំ​នោះ​តែម្តង​។ នៅពេលដែល​ផ្កា​ចម្រុះ​ពណ៌ និង​រូបភាព​ផ្សេងៗ​បាន​គូស​រួចរាល់ បរិយាកាស​អ័ព្ទអួរ​នៅតាម​ដងផ្លូវ​បាន​ប្រែក្លាយជា​ស្រស់ថ្លា​។​

​និស្សិត​មកពី​កូរ៉េ​ម្នាក់​ឈ្មោះ ឆន ស៊ឹង​ហ្យ​ន់ (​ឆ្នាំ​ទី​៤) បាន​និយាយថា “​គំនូរ​ដែល​បាន​គូ​រលើ​ជញ្ជាំង​នៅតាម​ដងផ្លូវ មិន​ត្រឹមតែ ជួយ​អោយមាន​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ការពារ​ឧក្រិដ្ឋកម្ម​ផងដែរ​”​។​

​សកម្មភាព​របស់ ASEZ គឺជា​ផ្នែក​មួយ​នៃ “​ចលនា SAVE” ដែលជា​ចលនា​សកល សម្រាប់​ជីវិត​មនុស្ស​, សុភមង្គល សន្តិភាព និង​ភាព​សុខដុម​។​

SAVE គឺ​អក្សរ​កាត់ សម្រាប់ “Social service (​សេវា​សង្គម​)” , “Awareness raising (​លើក​កំពស់​ការយល់ដឹង​)” , “Victim relief (​ជួយសង្គ្រោះ​ជនរងគ្រោះ​)” និង “Environmental protection (​ការការពារ​បរិស្ថាន​)”​។ រហូតមកដល់​ពេលនេះ ពួក​បាន​ជួយ​ដល់​ប្រទេសជិតខាង ដើម្បី​ផ្តល់​ជា​កន្លែង​មាន​ផាសុខភាព រៀបចំ​យុទ្ធនាការ និង​ការអប់រំ​នានា វេទិកាសាធារណៈ សកម្មភាព​ស្តារឡើងវិញ និង​កិច្ច​ជួយសង្គ្រោះ​ពី​គ្រោះធម្មជាតិ រួមទាំង​សកម្មភាព​សម្អាត នៅតាម​ភ្នំ ទឹកសមុទ្រ និង​ទីក្រុង​នានា​ផងដែរ​។​

​សកម្មភាព​ផ្សេងៗ​របស់​ASEZ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការអនុវត្ត​នូវ​គោលដៅ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs)​។ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ​2015 ដែល​បានអនុម័ត​របៀប​វីរៈ​ពី​ប្រជាជាតិ​ចំនួន ១៩៣ ប្រទេស ដើម្បី​ដោះស្រាយ​បញ្ហា​ជា​សាកល​នៃ​មនុស្សជាតិ ដូចជា​ភាពក្រីក្រ ជំងឺ ជនភៀសខ្លួន និង​បញ្ហា​បរិស្ថាន​ពិភពលោក ដូចជា​បម្រែបម្រួល​អាកាសធាតុ ការបំពុល​បរិស្ថាន​និង​ទឹក រួមទាំង​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ដូចជា​បច្ចេកវិទ្យា ដែល​សកម្មភាព​ទាំងនេះ​ត្រូវ​នឹង​គោលដៅ​ធំ​បំផុត​របស់​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​តែម្តង​។​

ASEZ ក៏បាន​រៀបចំ “​វេទិកា​អន្តរជាតិ​ដើម្បី​អនុវត្ត SDGs របស់​អង្គការសហប្រជាជាតិ​” ដើម្បី​លើកកម្ពស់​ចំណាប់អារម្មណ៍ និង​អនុវត្ត​SDGs ដែល​ស្របតាម​គោលដៅ​ចុងក្រោយ​របស់ ASEZ​។​

​នៅក្នុង​ខែធ្នូ​ឆ្នាំមុន ASEZ​បានចាប់ផ្តើម​នៅក្នុង​ប្រទេស​ចំនួន​ប្រាំបួន រួមមាន​ហ្វីលីពីន អា​ហ្ស​ង់​ទីន សហរដ្ឋអាមេរិក និង​ឥណ្ឌា​ដែល​ចាប់ផ្តើម​ពី​ប្រទេស​កូរ៉េខាងត្បូង ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​និស្សិត​មហាវិទ្យាល័យ​នៅ​ទូទាំង​ពិភពលោក​។​

​សកម្មភាព​របស់​ពួកគេ គឺ​បានមកពី​សេចក្តី​ជំនឿ​ជឿ​លើ​ព្រះ​អម្ចាស់ ដែល​ចាត់ទុក​មនុស្ស 7 ពាន់​លាន​នាក់​នៅលើ​ពិភពលោក ជា​គ្រួសារ​សកលលោក ហើយ​អនុវត្ត​សេចក្ដីស្រឡាញ់ និង​ការបម្រើ​។ ពួក​ជំនុំ​នៃ​ព្រះ​ជឿ​លើ​ព្រះវរបិតា​និង​ព្រះ​មាតា ហើយ​ប្រកាន់ខ្ជាប់​នូវ​សេចក្តី​ជំនឿ​ដ៏​បរិសុទ្ធ ដែលមាន​មូលដ្ឋាន​ផ្អែកលើ​ព្រះគម្ពីរ ដែល​អោយ​ស្រឡាញ់​អ្នកជិតខាង​ឲ្យ​ដូច​ខ្លួនឯង​។ ការផ្លាស់ប្តូរ​របស់​យុវជន​ដែល​បាន​រៀន​ពី “​ចិត្ត​របស់​ម្តាយ​” ធ្វើឱ្យមាន​បំលាស់ប្តូរ​តិចតួច​មែន​ពិត តែ​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាពកក់ក្តៅ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​កូរ៉េ​ទៅ​។​

​ពួក​ជំនុំ​នៃ​ព្រះ ដែលមាន 7000​សាខា នៅក្នុង 175 ប្រទេស​ជុំវិញ​ពិភពលោក បាន​អនុវត្ត​សេចក្ដីស្រឡាញ់​របស់​ព្រះ​អម្ចាស់ ដោយ​ជួយ​ដល់​អ្នកជិតខាង​និង​សហគមន៍ ដែល​តាមរយៈ​នេះ​ព្រះវិហារ​នេះ​បានទទួល​រង្វាន់​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​នានា​នៅ​ជុំវិញ​ពិភពលោក​ដូចជា ពានរង្វាន់​សកម្ម​ស្ម័គ្រចិត្ត​របស់​ម្ចាស់​ក្ស​ត្រី​ចក្រភព​អង់គ្លេស រង្វាន់​សកម្មភាព​ស្ម័គ្រចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក (​ពានរង្វាន់​ល្អឥតខ្ចោះ ចំនួន​5​លើក​) ហើយ​ថែមទាំង​ស្ម័គ្រចិត្ត​ជួយ​ប្រទេសជិតខាង​, ជួយ​ក្នុង​គ្រោះមហន្តរាយ​, សំអាត​បរិស្ថាន បរិច្ចាគ​ឈាម និង​ធ្វើជា​អ្នកគាំទ្រ​ផងដែរ​។ សរុបមក ព្រះវិហារ​នេះ​ទទួលបាន​ជាង 2500 រង្វាន់​៕ ល​