ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​គ្រោង ឆ្អឹង​សត្វ​សមុទ្រ​ចម្លែក​

229
ចែករម្លែក

​គ្រោងឆ្អឹង​សត្វ​សមុទ្រ​ដ៏​ចម្លែក​មួយ ត្រូវបាន​គេ​រុក​រកឃើញ​នៅក្នុង​ប្រទេស​ប៉ូឡូញ​ធ្វើឱ្យ​ក្រុម​អ្នក សិក្សា​ស្រាវជ្រាវ​អំពី​ហ្វូ​ស៊ី​ល​ប៉ូឡូញ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ជាការ​ប្រទះឃើញ​លើកដំបូង​។​

​គ្រោងឆ្អឹង​សត្វ​សមុទ្រ​ដ៏​ធំ​នេះ ត្រូវបាន​រុករក​ឃើញ​ក្នុង​ចម្ការពោត​នៅ គៀ​ហ្ស៊ី​ហ្សា​ណូ​វី​ស (Krzyzanowice) ជិត​ជួរ​ភ្នំ មួយ​ក្នុងប្រទេស​ប៉ូឡូញ នេះ​បើ​យោងតាម​ក្រុម​អ្នក​រកឃើញ​គ្រោងឆ្អឹង នេះ​ប្រាប់​គេហទំព័រ Science in Poland តាមរយៈ​បទសម្ភាសន៍​។​

​យោងតាម​អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ហ្វូ​ស៊ី​ល​ទាំងនោះ​បានឱ្យដឹងថា គ្រោងឆ្អឹង​ហ្វូ​ស៊ី​ល​នេះ​ជា របស់​សត្វ pliosaur ដ៏​ចម្លែក​មាន​ប្រវែង​ប្រមាណ ៩,១៥ ម៉ែត្រ និង​ទម្ងន់​ច្រើន​តោន​ដែល​បាន ងាប់​ផុត​ពូជ​នៅ​ចុង​យុគសម័យ Jurassic Period កាលពី​ជាង ២០០ លាន​ឆ្នាំមុន​។​

​អ្នកសិក្សា​ស្រាវជ្រាវ​ទាំងនេះ​និយាយថា​នេះ ជាការ​រកឃើញ​លើកដំបូង​មិន​ធ្លាប់​មាននៅ​ប្រវត្តិ សាស្ត្រ​ប៉ូឡូញ​៕ ប្រែ​សម្រួលៈ ខុម​