ក្រុម​អ្នកស្រាវជ្រាវ​ហុងកុង​ប្រកាសថា​រកឃើញ​វិធី​ព្យាបាល​វីរុស​ហ៊ី​វ​ចំពោះ​សត្វ​កណ្តុរ​

832
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ហុងកុង​បានប្រកាស​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​របស់​ពួកគេ​នូវ “​ការព្យាបាល​តាម​មុខងារ​” ទៅលើ​វីរុស​ហ៊ី​វ ដែលជា​មេរោគ​បណ្តាលឱ្យ​កើត​ជំងឺអេដស៍​។​

​ក្រុម​ស្រាវជ្រាវ​អ្នកដឹកនាំ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ ចិន ជី​វៃ មកពី​វិទ្យាស្ថាន​អេដស៍​នៅ​សាកលវិទ្យាល័យ​ហុងកុង​បានចេញ​ផ្សាយ​ការរកឃើញ​របស់​ពួកគេ​នៅក្នុង​ទស្សនាវដ្ដី Clinical Investigation ។ ការរកឃើញ​របស់​ពួកគេ ដែល​ធ្វើតេស្ត​ដោយ​ជោគជ័យ​លើ​សត្វ​កណ្តុរ​នោះ បាន​ចង្អុល​ទៅលើ​អង់​ទីករ​សកល ដែល​អាច​គ្រប់គ្រង​វីរុស​ហ៊ី​វ​និង​បំផ្លាញ​កោសិកា​ឆ្លង​មេរោគ​។​

​ការប៉ុនប៉ង​មុនៗ​ដើម្បី​រក​វិធី​ព្យាបាល​ឬ​ថ្នាំ​វ៉ាក់សាំង​ត្រូវបាន​រំខាន​ដោយ​មេរោគ​ជាច្រើន​ប្រភេទ​ដែល​ធ្វើឱ្យ​ការព្យាបាល​ខ្នាត​ធំ​មានការ​លំបាក​។ ប៉ុន្តែ​ចំពោះ​អង់​ទីករ​វិញ​? លោក ចិន និយាយថា “​វា​មាន​ប្រសិទ្ធភាព​សម្រាប់​មេរោគ​ទាំងអស់នោះ​” ។​

​ពាក្យ​ថា​ព្យាបាល​តាម​មុខងារ ក្រុមការងារ​របស់លោក​ចិន​ចង់​មានន័យថា ចំនួន​នៃ​វីរុស​នឹង​ត្រូវបាន​ពន្យឺត​ល្បឿន​ធំធាត់​ក្នុង​កម្រិត​ទាប​បំផុត​នៅក្នុង​ខ្លួន​ដែល​មិនអាច​រកឃើញ​បានទេ ដរាបណា​អ្នកជំងឺ​នៅតែ​ចាក់​ថ្នាំ​អង់​ទីករ​ធម្មតា ដែល​លោក​ចិន​ព្យាករណ៍​ថា អាច​នឹងមិន​ចាំបាច់​ចាក់​ដល់​ទៅ ៤ ដង​ក្នុង​មួយឆ្នាំ​នោះឡើយ​។ ប្រសិនបើ​អ្នកជំងឺ​ឈប់​ចាក់​ថ្នាំ​អង់​ទីករ នោះ​រោគសញ្ញា​អាច​វិល​ត្រឡប់មកវិញ​នៅពេល​វីរុស​រីក​ធំធាត់​ពេញ​រាងកាយ​មនុស្ស​។​

​មានតែ​មនុស្ស​ម្នាក់​គត់​ដែល​ធ្លាប់បាន​ជាសះស្បើយ​ពី​វីរុស​ហ៊ី​វ គឺ បុរស​ម្នាក់​នៅ​ទីក្រុង​ស៊ី​អាថ​ល ឈ្មោះ ថី​ម៉ូ​ធី ប្រោ​ន (Timothy Brown)​។ លោក​ប្រោ​ន​បានទទួល​ការប្តូរ​ខួរឆ្អឹង​ដើម្បី​ព្យាបាល​ជំងឺមហារីក​ឈាម​ក្នុង​ឆ្នាំ ២០០៧ ដែល​រួមបញ្ចូល​ទាំង​ការប្តូរ​កោសិកា​ដើមពី​អ្នក​បរិច្ចាគ​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ហ៊ី​វ ដែលនាំឱ្យ​គាត់​ត្រូវបាន​គេ​ប្រកាសថា​គ្មាន​វីរុស​ហ៊ី​វ​ក្នុង​ឆ្នាំ ២០០៨​។ នេះ​គាត់​មិនបាន​លេបថ្នាំ Antiretroviral ផង​ទេ​។

​រ៉​យ​ទ័​រ​បាន​កត់សម្គាល់ថា​លោក​ចិន​និង​ក្រុមការងារ​របស់គាត់​សង្ឃឹមថានឹង​ចាប់ផ្តើម​ការសាកល្បង​ខាង​វេជ្ជសាស្ត្រ​ក្នុង​រយៈពេល ៣ ទៅ ៥ ឆ្នាំ​ទៀត​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​អ្នកស្រាវជ្រាវ​នៅ​ហុងកុង​នឹង​ចាប់ផ្តើម​ការសាកល្បង​ខាង​វេជ្ជសាស្ត្រ​ក្នុង​រយៈពេល ៣ ទៅ ៥ ឆ្នាំ​ទៀត