ក្រុម​អ្នក​បើក​តាក់ស៊ី​ហុងកុង​ប្រមូលគ្នា​សុំ​សន្តិភាព និង​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ​

684
ចែករម្លែក

រថយន្ត​តាក់ស៊ី​ជិត ៦០០​គ្រឿង​កាលពី​ថ្ងៃ​សុក្រ បាន​ចូលរួម​ក្នុង​ការជួបជុំ​សន្តិភាព ប្រឆាំង​នឹង​អំពើ​ហិង្សា​និង​បាន​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់​ប្រជាជន​ហុងកុង​ចំពោះ​​ទឹក​ដី​រស់នៅ​និង​មាតុភូមិ​របស់​ពួកគេ​។​

​ក្រុម​អ្នករៀបចំ​បាន​និយាយថា​ការប្រមូលផ្តុំ​ដែល​រៀបចំ​ដោយ​សហគមន៍​ស៊ីវិល​ការពារ​ហុងកុង​និង​អ្នកបើក​តាក់ស៊ី គឺ​ដើម្បី​ជំរុញ​សហគមន៍​ហុងកុង​រួមគ្នា​ប្រឆាំង​​អំពើហិង្សា​និង​ស្តារ​សណ្តាប់ធ្នាប់​សង្គម​ឡើងវិញ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។​

​លោក Wong Yat-fung អគ្គនាយក​នៃ​សមាគម​នេះ​បាន​និយាយថា​ក្រុង​ហុងកុង​បានឃើញ​មាន​ការកកស្ទះ​ចរាច​រណ៍​យ៉ាងធ្ងន់ធ្ងរ​នៅពេល​ថ្មីៗ​នេះ​ដោយសារ​ការ​ធ្វើ​បាតុកម្ម​​ខុសច្បាប់​។​

​លោក បាន​បន្ថែម​ទៀត​ថា​ស្ថានភាព​កាន់តែ​អាក្រក់​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ជីវភាព​រស់ នៅ​របស់​អ្នកបើកបរ​តាក់ស៊ី ដោយ​កាត់បន្ថយ​ប្រាក់ចំណូល​អស់​ជាង ៥០ ភាគរយ​។​​ការជួបជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​មាន​ភាពវឹកវរ​គួរឱ្យ​ព្រួយបារម្ភ​អស់​រយៈពេល​៣ ខែ​នៅ​ក្រុង​ហុងកុង​ដែល​ក្នុងនោះ ក្រុមបាតុករ​ហិង្សា​មួយចំនួន​បាន​រារាំង​ចរាចរណ៍​និង​​រំខាន​ក្រុម​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន ដែល​ធ្វើឱ្យ​ខូច​មុខមាត់​របស់​ក្រុង​ហុងកុង​។​

​លោក បាន​និយាយថា ទាំងនេះ​គឺជា​សកម្មភាព​របស់​ម​នុស្ស​មួយចំនួន​ប៉ុណ្ណោះ ហើយ​ភាគច្រើន​នៃ​ប្រជាជន​ហុងកុង​មាន​ភាព​ស៊ីវិល័យ គោរព​ច្បាប់​និង រាក់ទាក់​។ លោក​បាន​​បន្ថែមថា ការប្រមូលផ្តុំ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ភាព​ទាក់ទាញ​របស់​ក្រុង​ហុងកុង​ដល់​សាធារណជន​និង​ភ្ញៀវទេសចរ​តាមរយៈ​ភាពរ​ស់រាយ​រាក់ទាក់ និង​សេវាកម្ម​ល្អ​ដើម្បី​ធ្វើ​​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នេះ មាន​ភាពល្អប្រសើរ​ឡើង​វិញ​៕​ប្រែ​សម្រួល​៖​សុខា​/sn

#