ក្រុម​អ្នក​ពន្លត់ភ្លើង តស៊ូ​ពន្លត់ភ្លើង​ឆេះ​នៅ​ផ្សារ​ត្រី​ធំ​បំផុត​លើ​ពិភពលោក នៅ​ទីក្រុង​តូ​ក្យូ​

989
ចែករម្លែក

​បណ្តាញសារព័ត៌មាន​បាន​និយាយថា ក្រុម​អ្នក​ពន្លត់ភ្លើង​រាប់សិប​នាក់​បាន​តស៊ូ​ពន្លត់ភ្លើង​ឆេះ​ដ៏​ខ្លាំង នៅ​ផ្សារ​ត្រី ស៊ូ​គី​ជី (Tsukiji) ជា​ផ្សារ​ត្រី​ដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​

​មិនមាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​អ្នករបួស​ឬ​អ្នក​ជាប់​ខ្លួន​នៅ​ផ្សារ​ដែល​ឆេះ​នេះ​ទេ ។​

​ផ្សែង​ខ្មួលខ្មាញ់​បាន​ហុយ​ឡើងលើ ប៉ុន្តែ ការ​ខំប្រឹងប្រែង​ពន្លត់ភ្លើង​ឆេះ​នេះ ត្រូវបាន​រារាំង​ដោយសារ​ផ្លូវ​តូចចង្អៀត​នៅ​តំបន់​នោះ ។​

​បណ្តាញសារព័ត៌មាន បាន​រាយការណ៍​ថា​អគ្គីភ័យ​នេះ បាន​ឆេះ​រាលដាល​ដល់​អគារ​ចំនួន​៤​ដែល​នៅ​ជិត​ផ្សារ​នោះ​។ មូលហេតុ​នៃ​ភ្លើង​ឆេះ​នេះ​មិន​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​៕ ដោយ៖ សុខា

​ក្រុម​អ្នក​ពន្លត់ភ្លើង តស៊ូ​ពន្លត់ភ្លើង​ឆេះ​ដ៏​ខ្លាំង នៅ​ផ្សារ​ត្រី​ស៊ូ​គី​ជី នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ព្រហស្បតិ៍