ក្រុម​អ្នក​ព្យាករណ៍​អាកាសធាតុ​ព្រមាន​អំពី​ទឹកជំនន់​ភ្លាមៗ “​ដ៏​មហន្តរាយ​” បង្កឡើង​ពី​ព្យុះ​ផ្ល​រិ​ន​

863
ចែករម្លែក

​ក្រុម​អ្នក​ព្យាករណ៍​អាកាសធាតុ​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ទឹកជំនន់​ភ្លាមៗ​ដ៏​មហន្តរាយ​នៅ​ភាគ​រដ្ឋ​ខា​រ៉ូ​លី​ណា​ខាងជើង​និង​ខាងត្បូង និង រដ្ឋ​វើ​ជី​នៀ ពី​ព្យុះកំបុតត្បូង​ផ្ល​រិ​ន​។ នេះ​បើ​យោងតាម​ប៊ី​ប៊ី​ស៊ី​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​កញ្ញា​នេះ​។​

​ព្យុះ​នេះ​បាន​ថមថយ​ឥទ្ធិពល​ពី​ព្យុះកំបុតត្បូង​មក​នៅត្រឹម​ព្យុះ​ត្រូ​ពិ​ក ប៉ុន្តែ​នៅតែ​បន្ត​បង្អុរ​ភ្លៀង​នៅ​តំបន់ឆ្នេរ​ខាងកើត ដោយ​រំលំ​ដើមឈើ​និង​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​ខ្នង​។​

​ព្យុះ​នេះ​បាន​វាយប្រហារ​សន្សឹមៗ​លើ​បណ្តា​រដ្ឋ​ភាគ​ខាងកើត ជាមួយ​ល្បឿន​ខ្យល់ ១០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​មនុស្ស ៥ នាក់​បាន​ស្លាប់​ដោយសារ​ព្យុះ​នេះ ហើយ​មនុស្ស​រាប់ពាន់នាក់​បាន​ស្នាក់​នៅក្នុង​ជម្រក​សង្គ្រោះបន្ទាន់​។​

​ការព្រមាន​ពី​ការជម្លៀស​ត្រូវ​បានចេញ​សម្រាប់​ប្រជាជន ១,៧ លាន​នាក់​នៅក្នុង​តំបន់​៕ ដោយ៖ កញ្ញាដាលីស

ទឹកជំនន់​ភ្លាមៗ​អាច​នឹង​កើតឡើង​យ៉ាង​អាក្រក់​បំផុត បន្ទាប់ពី​ព្យុះ​ផ្ល​រិ​ន​បាន​ឆ្លងកាត់​រដ្ឋ​នៅ​ភាគ​ខាងកើត​អាមេរិក