ក្រុម​អ្នក​ម្តាយ​វ័យក្មេង​នាំគ្នា​ស្រាត​ននលគក​បំបៅ​ដោះ​កូន​លើ​ឆ្នេរ​ខ្សាច់​ដើម្បី​អបអរ​ចំពោះ​រាងកាយ​របស់ខ្លួន​

1833
ចែករម្លែក
  • 456
    Shares

​អ្នក​ម្តាយ​វ័យក្មេង​មួយក្រុម​បាននាំគ្នា​ថតរូប​ស្រាត​ននលគក​ខណៈ​កំពុង​បំបៅ​ដោះ​កូនៗ​របស់​ពួក គេ ដើម្បី​អបអរ​ចំពោះ​រាងកាយ​របស់ខ្លួន​ក្រោយពី​សម្រាលកូន​រួច​។​

​ស្ត្រី​ចំនួន ១៤ នាក់​នេះ និង​កូនៗ​របស់​ពួកគេ​បាន​ទៅកាន់​ឆ្នេរ​ខ្សាច់​កា​វ៉ា​ណា (Kawana) នៃ​ឆ្នេរ សមុទ្រ​សាន់​សាញ (Sunshine) ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​ការថតរូប​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​។

​រូបថត​ទាំងនេះ​គឺជា​ស្នាដៃ​សិល្បៈ​របស់​នាង ទ្រី​ណា ខា​រី (Trina Cary) វ័យ ២៥ ឆ្នាំ​ដែល​ខ្លួនឯង ធ្លាប់​ប្រមូលផ្តុំ​មិត្តភក្តិ​របស់​នាង និង​អ្នក​ប្លែក​មុខ​មួយចំនួន​ដើម្បី​បង្កើត​ផ្ទាំងទស្សនីយភាព ស្រដៀង​នេះ​។​

​នាង ទ្រី​ណា ខា​រី បាន​គូសបញ្ជាក់ថា គោលបំណង​របស់​នាង​នៅក្នុង​ការថតរូប​នេះ​គឺ​ដើម្បី “​ពង្រីក​ក្តី​ស្រឡាញ់​បន្ថែម​” និង​លើកទឹកចិត្ត​កុំឱ្យ​មានការ​វិនិច្ឆ័យ​ក្នុង​ផ្លូវ​អវិជ្ជមាន​ចំពោះ​រាងកាយ របស់​ស្ត្រី ជា​ម្តាយ​៕ ប្រែ​សម្រួល​: ខុម​