ក្រុម​អ្នក​សង្គ្រោះ​តាមរក​មនុស្ស​បាត់​ខ្លួន​រាប់សិប​នាក់ បន្ទាប់ពី​លិច​សាឡាង​នៅ​ឥណ្ឌូនេស៊ី​

919
ចែករម្លែក

ភ្នាក់ងារ គ្រោះមហន្តរាយ ជាតិ ឥណ្ឌូនេស៊ី នៅ ថ្ងៃ អង្គារ ទី ១៩ ខែមិថុនា បាន និយាយថា ក្រុម ជួយសង្គ្រោះ រាប់រយ នាក់ បាន កំពុង ស្វែងរក ពួក អ្នក នៅរស់ បន្ទាប់ពី ទូក ចម្លង មួយ បាន លិច នៅ ប្រទេស ឥណ្ឌូនេស៊ី ដោយមាន មនុស្ស ប្រហែល ៨០ នាក់ ជិះ នៅលើ ទូក នោះ ។

ទូក ឈើ នេះ បាន កំពុងធ្វើដំណើរ នៅ តំបន់ ទេសចរណ៍ Lake Toba នៅ កោះ Sumatra នៅពេល វា បាន ក្រឡាប់ លិច កាលពី ល្ងាច ថ្ងៃ ចន្ទ ។

ក្រុម អាជ្ញាធរ បាន និយាយថា មនុស្ស យ៉ាងហោចណាស់ ចំនួន ម្នាក់ បាន រកឃើញ ស្លាប់ និង មនុស្ស ១៨ នាក់ ផ្សេងទៀត ត្រូវបាន សង្គ្រោះ ។ ប៉ុន្តែ ក្រុមមន្ត្រី បាន និយាយថា មនុស្ស រាប់សិប នាក់ ទំនងជា អាច ស្លាប់ បន្ទាប់ពី ទូក នេះ បាន លិច អស់ រយៈពេល ជិត មួយថ្ងៃ មកហើយ នោះ ។

លោក Riadil Lubis ប្រធាន អង្គភាព គ្រប់គ្រង គ្រោះ មន្ត រាយ នៅ កោះ Sumatra បាន និយាយប្រាប់ សារព័ត៌មាន AFP មាន មនុស្ស ចំនួន ៦៥ នាក់ ដែល និយាយថា សាច់ញាតិ របស់ ពួកគេ កំពុង បាត់ ខ្លួន ។ ដូចនេះ នៅពេលនេះ យើង កំពុង រក ពួកគេ ” ។

ការស្វែងរក ត្រូវបាន ផ្អាក កាលពី ល្ងាច ថ្ងៃ ចន្ទ ដោយសារ អាកាសធាតុ អាក្រក់ ប៉ុន្តែ ការស្វែងរក បានចាប់ផ្តើម វិញ នៅ ថ្ងៃ អង្គារ នេះ ។

គេ មិនទាន់ ដឹង ច្បាស់ អំពី មូលហេតុ អ្វីដែល បាន បង្ក ឱ្យ ទូក ចម្លង នេះ លិច នោះទេ ៕

ក្រុម អ្នក សង្គ្រោះ កំពុង តាមរក មនុស្ស បាត់ ខ្លួន ចំនួន ៦៥ នាក់ បន្ទាប់ពី ទូក ចម្លង មួយ បាន ក្រឡាប់ លិច នៅ ឥណ្ឌូនេស៊ី