ក្រុម​អ្នក​សង្គ្រោះ​ទៅ​ជួយសង្គ្រោះ​អ្នក​ឡើង​ភ្នំ​ជាង​២០០​នាក់​ដែល​ជាប់​នៅលើ​ភ្នំ​នៅ​ឥណ្ឌូនេស៊ី​បន្ទាប់ពី​រញ្ជួយ​ដី​

1552

​ក្រុម​អ្នក​សង្គ្រោះបាន​ប​ង្កើ​ការសង្គ្រោះ​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​ក​កុ្ក​ដា ដោយ​ព្យាយាម​ទៅ​សង្គ្រោះ​​អ្នក​ឡើង​ភ្នំ​ជាង​២០០​នាក់ ដែល​ជាប់​ខ្លួន​នៅលើ​ភ្នំ​មួយ​នៅ​កោះ​ទេសចរណ៍​Lombok នៅ​ប្រទេស​ឥណ្ឌូនេស៊ី​​បន្ទាប់ពី​រញ្ជួយ​ដ៏​ខ្លាំង បាន​បង្កឱ្យមាន​បំណាក់​ដី​ដែល​បាន​បាក់​រាំងផ្លូវ​ចេញចូល​នៅ​តំបន់ភ្នំ​នោះ​។​

​ក្រុម​អ្នក​សង្គ្រោះ​រាប់រយ​នាក់ កំពុងធ្វើការ​សង្គ្រោះ​ដើម្បី​ជម្លៀស​ពួកគេ​ចេញពី​ភ្នំ​Rinjani ។​

​កាលពី​ថ្ងៃអាទិត្យ រញ្ជួយ​ដី​កម្លាំង​៦,៤​រិ​ច្ឆ​ទ័​រ បានកើត​ឡើង​នៅ​តំបន់​មួយ ដែល​នៅ​មិន​ឆ្ងាយ​ភ្នំ​នេះ​ទេ​។ មនុស្ស​ចំនួន​១៦​នាក់ បាន​ស្លាប់​និង​ជាង​១៦០​នាក់​បាន​រងរបួស​​ក្នុងការ​រញ្ជួយ​ដី​នេះ ដែល​បាន​បំផ្លាញ​ផ្ទះ​រាប់ពាន់​ខ្នង ហើយ​បណ្តាលឱ្យ​មនុស្ស​រាប់រយ​នាក់ ក្លាយជា​ជន​គ្មាន​ផ្ទះសម្បែង​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា អ្នកទេសចរ​ឡើង​ភ្នំ​ជាង​៥០០​នាក់ ដែល​ភាគច្រើន​ជា​អ្នកទេសចរ​បរទេស​នោះបាន​ចុះ​ពី​ភ្នំ​នេះ ដល់​ក្រោម​វិញ​រួចហើយ ប៉ុន្តែ​អ្នកទេសចរ​ឡើង​​ភ្នំ​ចំនួន​២៦៦​នាក់ បាន​នៅជាប់​ខ្លួន​នៅ​ទីនោះ​នៅឡើយ​ទេ ។ ឥឡូវនេះ ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង បាន​កំពុង​ស្វែងរក​និង​សង្គ្រោះ​ពួកគេ​៕ដោយ៖សុខា/sn

​រ​ញ្ជ​យ​ដី​នៅ​កោះ​Lombok ប្រទេស​ឥណ្ឌូនេស៊ី បានសម្លាប់​មនុស្ស​១៦​នាក់​និង​បំផ្លាញ​ផ្ទះ​រាប់ពាន់​ខ្នង កាលពី​ថ្ងៃអាទិត្យ